ភ្នាក់ងារអនុវត្តច្បាប់សហរដ្ឋអាមេរិកចាប់ខ្លួនសមាជិកក្លែងបន្លំអន្តរជាតិចំនួន ១៨នាក់។ ជនល្មើសជាប់ចោទពីបទល្មើសឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតផ្សេងៗ និងលួចទឹកប្រាក់ប្រាក់រាប់សិបលានដុល្លារពីស្ថាប័នហិរញ្ញវត្ថុ និងជនរងគ្រោះម្នាក់ៗ។ Geoffrey S. Berman មេធាវីអាមេរិកមកពីរដ្ឋញូវយ៉ករកឃើញនូវការចោទប្រកាន់ប្រឆាំងនឹងសមាជិក ១៨ នាក់ដែលប្រព្រឹត្តបទល្មើសជាច្រើនរួមមានលើករណី ការលួចបន្លំលើឧបករណ៍ ការលួចបន្លំរំលោះ ការបន្លំធនាគារ និងការលួចអត្តសញ្ញាណ។ ពួកហេគឃ័រទាំងនេះមានជាប់ទាក់ទងនឹងប្រតិបត្តិការអេធីអឹម និងការលាងលុយតាមប្រព័ន្ធអេធីអឹម ហើយថែមទាំងលួចលុយចំនួនច្រើនជាង ២០លានដុល្លារតាមរយៈប្រតិបត្តិការលើអេធីអឹមចំនួនរាប់រយនៅទូទាំងសហរដ្ឋអាមេរិករួមទាំងរដ្ឋចំនួន ១៧ផ្សេងៗគ្នា។
ចុងចោទ | អាយុ | ទីកន្លែងកំណើត | សញ្ជាតិ |
FLORIAN CLAUDIU MARTIN,a/k/a “Florin Claudiu,”a/k/a “Johnny Ion,”a/k/a “Jane Hotul,”a/k/a “Petru Andrioaie,”a/k/a “Petru Andrioane,” | 44 | កាបូ សាន ឡូកាស ប្រទេសម៉ិកស៊ីកូ | រ៉ូម៉េនី |
ALEX DONATI | 51 | កាបូ សាន ឡូកាស ប្រទេសម៉ិកស៊ីកូ | រ៉ូម៉េនី |
RAUL IONUT VIDRASAN,a/k/a “Michu,” a/k/a “The Boy” | 27 | ផឺរូហ្គៀ ប្រទេសអ៊ីតាលី | រ៉ូម៉េនី |
MIRCEA CONSTANTINESCU, a/k/a “Sobo” | 44 | ទីក្រុងខូផឺ, រដ្ឋធានីហ្ល័រីដា | រ៉ូម៉េនី |
NIKOLAOS LIMBERATOS, a/k/a “Nicu Limberto” | 53 | ដៀផាគ, ក្រុងញូវយ៉ក | ក្រិក |
CRISTIAN COSTEA, a/k/a “Momo” | 44 | ឃ្វីន, ទីក្រុងញូវយ៉ក | រ៉ូម៉េនី |
ALIN HANES CALUGARU | 39 | សាន់នី អ៊ីសឡេស, រដ្ឋធានីហ្ល័រីដា | រ៉ូម៉េនី |
IONELA CONSTANTINESCU, a/k/a “Pitica” | 35 | ទីក្រុងខូផឺ, រដ្ឋធានីហ្ល័រីដា | រ៉ូម៉េនី |
THEOFRASTOS LYMBERATOS | 36 | ឃ្វីន, ទីក្រុងញូវយ៉ក | សហរដ្ឋអាមេរិក |
ANDREW ELIOPOULOS | 34 | ឃ្វីន, ទីក្រុងញូវយ៉ក | សហរដ្ឋអាមេរិក |
VALENTIN PETRESCU, a/k/a “Gico Cosmin Giscan,” a/k/a “Zoltan Pruma” | 32 | រ៉ូសេវ៉ីល, អាកខានសាស | រ៉ូម៉េនី |
PETER SAMOLIS | 30 | ឃ្វីន, ទីក្រុងញូវយ៉ក | សហរដ្ឋអាមេរិក |
KELLY KARKI LAM | 42 | ទីក្រុងញូវយ៉ក, ទីក្រុងញូវយ៉ក | សហរដ្ឋអាមេរិក |
GEORGE SERBAN | 32 | ម៉ាយម៉ី, រដ្ឋធានីហ្ល័រីដា | រ៉ូម៉េនី |
DRAGOS DIACONU | 41 | ណាស់វ៉ីល, ថេណេស | រ៉ូម៉េនី |
MADLIN ALEXANDRU ANCA, a/k/a “Mateo Fernandez Alejandro” | 22 | ណាស់វ៉ីល, ថេណេស | រ៉ូម៉េនី |
CRISTIAN ULMANU, a/k/a “Boris Moravec” | 54 | រ៉ូសេវ៉ីល, អាកខានសាស | រ៉ូម៉េនី |
IULIANA MIHAILESCU | 42 | ឃ្វីន, ក្រុងញូវយ៉ក | រ៉ូម៉េនី |
ពួកគេកំពុងដំឡើងឧបករណ៍ស្គីមលើម៉ាស៊ីនអេធីអឹមដកឧបករណ៍ទាំងនោះ និងដកហូតប័ណ្ណឥណពន្ធក្លែងបន្លំជាច្រើនដែលផលិត ហើយក្រោយមកចុងចោទធ្វើការដោយផ្ទាល់នៅក្នុងការវាយប្រហារនោះ។ ឧបករណ៍ស្គីម និងគ្រឿងបន្លាស់នាំចូលពីប្រទេសផ្សេងៗគ្នា ហើយអ្នកវាយប្រហារពង្រាយវានៅតាមម៉ាស៊ីនអេធីអឹមដើម្បីកត់ត្រាលេខកាតឥណពន្ធ និងលេខអត្តសញ្ញាណផ្ទាល់ខ្លួននៅពេលជនរងគ្រោះបញ្ចូលព័ត៌មានលំអិតរបស់ពួកគេ។ ក្រោយមកទៀត អ្នកវាយប្រហារប្រើកាតទាំងនោះដើម្បីដកប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះតាមរយៈការក្លែងបន្លំ។ សមាជិកឧក្រិដ្ឋជនទាំងអស់ត្រូវចាប់ខ្លួនបានដោយមានជំនួយពី FBI, CBP, និង NYPD, INTERPOL-Rome, INTERPOLនៅក្នុងក្រុងម៉ិកស៊ីកកូ។


18 International Hackers who Steal Tens of Millions of Dollars Arrested For ATM Skimming Attack