សម្រាប់គេហទំព័រទីផ្សារងងឹត “BriansClub” ដ៏ធំបំផុតសម្រាប់ការទិញយកនូវកាតឥណទានដែលត្រូវបានគេលួចនោះតាមរយៈការហេគនោះ សម្រាប់ទិន្នន័យកាតឥណទានចំនួន ២៦ លាននាក់ត្រូវជួយសង្គ្រោះត្រឡប់មកវិញ។ BriansClub លក់ទិន្នន័យកាតឥណទានចំនួន 9.1 លានកាត ហើយគេហទំព័រនេះរកទឹកប្រាក់បានច្រើនជាង $126 លានដុល្លារអាមេរិក នេះបើតាមការរាយការណ៍របស់ KrebsOnSecurity ។
លោក Brian Kerbs បញ្ជាក់ថា គេហទំព័រនេះប្រើប្រាស់នូវប្រជាប្រិយភាពរបស់គាត់ និងរូបភាពរបស់គាត់សម្រាប់ធ្វើពាណិជ្ជកម្មនៅក្នុងការផ្សព្វផ្សាយរបស់ពួកគេ។ សម្រាប់ទិន្នន័យជា Plain Text នេះគឺមានទិន្នន័យក្នុងការចំណាយទៅលើកាតឥណទានដែលមានការចែករំលែកដោយ KrebsOnSecurity ហើយទិន្នន័យនេះក៏ដាក់លក់នៅលើ BriansClub ផងដែរ។
ការវិភាគជាច្រើនទៅលើទិន្នន័យនៃកាតឥណទាននេះមានការទម្លាយថា ទិន្នន័យកាតដូចគ្នានេះគឺមានការចែករំលែកទៅកាន់ប្រភពជាច្រើន ហើយអ្នកណាដែលមានគណនីនៅលើគេហទំព័រនៅលើ BriansClubអាចទាញយកនូវទិន្នន័យនេះបាន។ តាមការវិភាគរបស់ Flashpoint អោយដឹងថា BriansClub គ្រប់គ្រងទៅលើព័ត៌មាននៃកាតឥណទានដែលមានទឹកប្រាក់ខ្ពស់ដល់ទៅ $414 ។ នៅក្នុងចំណោមកាតចំនួន ២៦ លានកាតដែលត្រូវគេលួចបាននោះ វាមានកាតចំនួនប្រហែលជា ១៤ លានកាតអាចដំណើរការបាន និងមិនទាន់ផុតកំណត់នោះទេ៕
Underground Black-Market Website ‘BriansClub’ Hacked – 26 Million Stolen Credit Cards Rescued