Yahoo ​ប្រកាស​បិទចោល​សេវាកម្ម Groups ​ក្រោយ​បើក​ឲ្យ​ដំណើរការ​អស់​រយៈ​ពេល​ជាង ១៨ ឆ្នាំ

0

នៅ​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ ២០១៩ ខាង​មុខ ក្រុមហ៊ុន Yahoo ​នឹង​ធ្វើ​ការ​បិទ​ចោល​នូវ​សេវាកម្ម Groups ​ក្រោយ​បើក​ឲ្យ​ដំណើរការ​អស់​រយៈ​ពេល​ជាង ១៨ ឆ្នាំ។

អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​ទាញ​យក​ទុក​ជា​មុន​បាន នូវ​រាល់​ទិន្នន័យ​មិនថារូបភាពឬឯកសារ​ទាំង​អំបាលម៉ាន​ដែល​អ្នក​បាន​ធ្វើ​ការ​បង្ហោះ​ចែកចាយ​ក្នុង Yahoo Groups កាល​ពី​ពេល​មុន​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ស្ថិត​ក្រោម​ទ្រនំ​មេ Verizon មួយ​នេះ ពុំ​បាន​ពន្យល់​ច្បាស់លាស់​ពី​មូលហេតុ​នៃ​ការ​បិទ​ចោល​សេវាកម្ម​នេះ​ឡើយ ប៉ុន្តែ​ដូច​បាន​ឃើញ​ជាក់ស្តែង​វា​អាច​រាប់​ជា​សេវាកម្ម​ចាស់​កំរិល​មួយ​ដែល​លែង​មាន​អ្នក​ប្រើប្រាស់ ក្រោយ​ពេល​ដែល Facebook និង Twitter កំពុង​វាយលុក​ចិត្ត​អ្នក​ប្រើ​យ៉ាង​សកម្ម។

បញ្ជាក់​ថា Yahoo Groups ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែ​មករា ​ឆ្នាំ ២០០១ ដែល​ជា​វេទិកា​ពិភាក្សា​និង​ចែកចាយ​របស់​អ្នក​ប្រើប្រាស់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ នៅ​ឆ្នាំ ២០១០ កំណើន​អ្នក​ប្រើប្រាស់​ធ្លាប់​បាន​ផ្ទុះ​ខ្លាំង​ឡើង​ដល់ ១១៥ លាន​នាក់ ​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ក៏​ចុះ​ថមថយ​ទៅ​វិញ ក្រោយ​រង​ការ​ប្រកួតប្រជែង​ពី​សំណាក់​បណ្តាញ​សង្គម​យក្ស​ដទៃ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here