សព្វថ្ងៃមានគេហទំព័រ (Website) ជាច្រើនបាននឹងកំពុងដំណើរការជុំវិញប្រព័ន្ធអ៊ីនធឺណិត ចុះអ្នកធ្លាប់ដឹងទេគេហទំព័រដំបូងបង្អស់បានកើតមានឡើងនៅឆ្នាំណា?
ត្រលប់ទៅថ្ងៃទី ៦ សីហា ឆ្នាំ ១៩៩១ វិស្វករកម្មវិធីលោក Tim Berners-Lee បានបង្កើតគេហទំព័រដំបូងដែលមានអាសយដ្ឋាន http://info.cern.ch/hypertext/WWW/TheProject.html ។ លុះដល់ឆ្នាំ ១៩៩២ គេហទំព័របានកើនឡើងដល់ចំនួន ១០ ហើយរីកសុះសាយខ្លាំងនាឆ្នាំ ១៩៩៤ អំឡុងពេល Yahoo ចាប់កំណើតកើនដល់ ៣ ពាន់គេហទំព័រ។
រហូតដល់ឆ្នាំ ១៩៩៨ នៅពេលដែល Google កើតមានជាលើកដំបូង ក៏ជាពេលដែលតួលេខនៃគេហទំព័ររំកិលដល់តួលេខខ្ទង់លានមានសរុប ២,៤ លាន ហើយឆ្លងកាត់ជិត ២ ទសវត្សរ៍មកនេះ Website បានរីកដុះដាលដល់ទៅជាង ១,៧ ពាន់លាន ប៉ុន្តែក្នុងចំណោមនោះមានតែ ២០០ លានប៉ុណ្ណោះដែលបន្តដំណើរការទល់ពេលបច្ចុប្បន្ន៕