ក្រុមហ៊ុន Apple ត្រូវបានគេដឹងថានឹងទទួលរងការវាយប្រហារលើប្រព័ន្ធសុវត្ថិភាពនៃ macOS និង iOS ខ្លាំងបំផុត ពោលគឺនឹងជំនួសតំណែងរបស់ Microsoft និង Windows ថែមទៀតផង។
នៅឆ្នាំ ២០១៩ នេះ Apple រងការវាយប្រហារធំៗ ២ លើក ដោយកាលពីខែឧសភា សារព័ត៌មាន Financial Times ទម្លាយថាប្រព័ន្ធ iOS បានថ្លោះធ្លោយនូវចន្លោះប្រហោងដែលអនុញ្ញាតឲ្យ Hacker អាចដំឡើង Malware ចូលទៅក្នុងម៉ាស៊ីន iPhone តាមរយៈកម្មវិធី WhatsApp ហើយក្រោយមក Google បានប្រកាសពីចន្លោះប្រហោងមួយផ្សេងទៀតរបស់ Apple ដែលប្រឈមបង្កផលប៉ះពាល់ដល់ម៉ាស៊ីន iPhone ខ្ទង់រយលានគ្រឿង។
ចំណែកទីផ្សារប៉ុន្មានឆ្នាំចុងក្រោយបានកើនឡើងជាបន្តបន្ទាប់ ដោយនៅត្រីមាសទី ៤ ឆ្នាំ ២០១៨ កន្លងទៅ ក្តោបក្តាប់ចំណែកទីផ្សារ ១៨ ភាគរយសរុប។ លោក Alex បានប្រាប់ថា៖ “ស្របពេលដែល Apple មានឥទ្ធិពលខ្លាំងនៅទីផ្សារធៀបនឹងពេលមុន បែបនេះអ្នកប្រើប្រាស់ក៏នឹងកើនឡើង ហើយក៏ជាកត្តាជំរុញឲ្យ Hacker កាន់តែពុះកញ្រ្ជោលលើផលិតផលរបស់ក្រុមហ៊ុននេះផងដែរ”។
យ៉ាងណាមិញក្រុមហ៊ុនស្ថិតក្រោមការដឹកនាំដោយលោក Tim Cook ក៏មានផ្លូវដោះស្រាយតាមរយៈការចំណាយលើប្រាក់រង្វាន់ដល់ ១ លានដុល្លារ សម្រាប់ White Hat Hacker ណាដែលអាចរកឃើញចន្លោះប្រហោងលើផលិតផលរបស់ខ្លួន៕