ក្រុមហ៊ុន Kaspersky បានប្រកាសពីការប៉ុនប៉ងវាយប្រហារ ដោយក្រុមជនជាតិរុស្ស៊ីដែលមានឈ្មោះថា Turla ដោយបានកែកូដក្នុងកម្មវិធី Chrome និង Firefox ដើម្បីបន្លំចូលប្រព័ន្ធបណ្តាញអ៊ីនគ្រីប (encrypt)។ ដំបូងឡើយក្រុមនេះបានបញ្ចូលមេរោគ Trojan ដែលអាចឱ្យពួកគេបញ្ជាពីចម្ងាយ បន្ទាប់មកក៏កែប្រែកម្មវិធី browsers ដើម្បីបំប្លែង Certificate ដោយខ្លួនឯង ដែលអាចឱ្យគេតាមដានចរាចរណ៍ទោះជាមានប្រព័ន្ធការពារក៏ដោយ។
ទោះមិនច្បាស់ថា តើហេតុអ្វីបានជាក្រុម hackers នេះចង់ កែកូដក្នុងកម្មវិធី browsers នៅពេលដែលគេអាចជ្រៀតចូលពីចម្ងាយតាមរយៈមេរោគ Trojan បានហើយនោះ។ បើតាមអ្នកស្រាវជ្រាវមួយចំនួន បានគិតថា វាអាចជាវិធីមួយដែលអនុញ្ញាតឱ្យអ្នកលបលួចចូលតាមដានចរាចរណ៍បានរហូត។
ទោះបីជាអ្នកប្រើប្រាស់បានលុបចោលមេរោគ Trojan ក៏ដោយ ព្រោះអ្នកប្រើប្រាស់ភាគច្រើននឹងមិនលុបចោល ហើយដំឡើងកម្មវិធី browsers ឡើងវិញនោះទេ។ នេះគឺជាឧទាហរណ៍មួយដែល អ្នកប្រើប្រាស់គួរមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធី។ ដូច្នេះសូមកុំទាញយកកម្មវិធីពីប្រភពមិនច្បាស់លាស់ និងកុំចុចលើ links ដែលអ្នកឃើញលើគេហទំព័រផ្សេងៗ៕