Apple នឹងផ្អាកដំណើរការiPhone​សេរ៊ីចាស់នៅថ្ងៃអាទិត្យនេះ

0

ក្រុមហ៊ុនApple បានចេញប្រកាស​មួយ​ជូន​អ្នក​ប្រើប្រាស់ iPhone5ទាំងអស់ ឲ្យតំលើងកំណែ iOSថ្មី​ជាបន្ទាន់ បើមិនដូចច្នេះទេ កម្មវិធីធំៗ​មួយ​ចំនួន​នឹង​ផ្អាកលែងដំណើការ​តែម្តង។

បណ្តា​iPhone5និងបណ្តា​ទូរស័ព្ទ​ផ្សេង​ទៀតដែលចេញចាប់​ឆ្នាំ​២០១២ចុះទៅទាំងអស់ ​នឹង​ទទួលបានសារមួយ​នៅថ្ងៃកណ្តាលអាធាត្រ​ថ្ងៃទី២វិច្ចិកានេះហើយ។ រាល់អ្នកប្រើប្រាស់​សេរ៊ីចាស់ទាំងអស់​នឹង​ត្រូវ​ឡើងកំណែ iOS ថ្មី​ដោយសារតែបញ្ហាសុក្រិតភាពទីតាំង​របស់ GPS មានបញ្ហា និងកម្មវិធី​មួយ​ចំនួន​ដែលប្រើប្រាស់​ម៉ោងពេលដូចជា AppStore, iCloud, email, និង Web browser ក៏ជួបបញ្ហា​ដែលត្រូវ​តែតំលើង​កំណែiOSជាបន្ទាន់។

អ្ន​កប្រើប្រាស់កំណែចាស់ទាំងអស់​ត្រូវ​តែ​ឡើងទៅ iOS 10.3.4 ដោយខានមិនបាន ហើយសម្រាប់អ្នកដែល​នៅតែមិនអនុវត្ត​ នឹងត្រូវ​ប្រើប្រាស់​ម៉ាស៊ីនកុំព្យូទ័រ​ដើម្បី​ឡើងកំណែថ្មី។ បើសិនជាលោក​មិនមានចំណេះដឹង​ច្រើន អាចរកជាងទូរស័ព្ទ​នៅក្បែរលោកអ្នក​ជិតបំផុត​ដើម្បីបានជំនួយមុននឹងទូរស័ព្ទ​ប្រើលែងបានតែម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here