សមាជិកសភា​អាមេរិក​អំពាវនាវ​ឲ្យ​មានការស៊ើប​អង្កេត​លើកម្មវិធី TikTok

0

នៅថ្ងៃពុធនេះ សមាជិកសភាអាមេរិក២រូបគឺលោក Chuck Schumer  និង Tom Cotton បានអំពាវនាវ​ឲ្យមានការស៊ើបអង្កេតទៅលើកម្មវិធី​វីដេអូកំពុងពេញនិយមឈ្មោះ TikTok ដោយកម្មវិធី​ដែលបង្កើតឡើងដោយចិននោះ អាចនឹងបង្ករឲ្យមានបញ្ហាសុវត្ថិភាពជាតិ។

នៅក្នុងលិខិត​ដែល​សមាជិកសភាព​ផ្ញើជូន​ទៅនាយក​ស៊ើបការជាតិអាមេរិក​បានផ្តោតទៅលើការប្រមូលទិន្ន័យ​ផ្សេងៗរបស់កម្មវិធី TikTokពីអ្នកប្រើប្រាស់ និង​ព័ត៌មានផ្សេងៗទៀត​ដែលចិនបើកឲ្យអ្នកប្រើប្រា់ស​អាមេរិកមើលឃើញបាន។ លិខិត​បានបន្ថែមទៀតថា កម្មវិធីTikTokអាចជាវិធីសាស្រ្ត​មួយ​ដែលបរទសប្រើប្រាស់​ពង្រីកឥទ្ធិពល​របស់ខ្លួន​តាមរយៈ​ការបង្ហាញ​នៅក្នុងវីដេអូនីមួយៗ។

លោកមន្ត្រី​សភាបានដាក់សំណើរនេះ​ដោយលោកមានក្តីសង្ស័យថា រដ្ឋាភិបាលចិន​ប្រើប្រាស់កម្មវិធី TikTok ដើម្បី​បម្រើក្នុងការតាមដាន​ផ្នែកនយោយបាយ។ លោកបញ្ជាក់ថា សព្វថ្ងៃនេះ​មានអ្នកប្រើប្រាស់កម្មវិធី TikTok នៅអាមេរិក​មានចំនួនការទាញយកកម្មវធី​ចំនួន​១១០លានដង ដែលចំនួន​នេះ​គួតែគិតគូឡើងវិញ​ពីបញ្ហា​ទាក់ទងនឹងសុវត្ថិភាព​ជាតិ។

ការស្នើឲ្យមានការស៊ើបអង្កេតនេះ​ធ្វើឡើង​បន្ទាប់ពីកម្មវិធី​នេះមានបញ្ហា​រឿងប្រមូល​ទិន្ន័យ​ទីតាំង​អ្នក​ប្រើប្រាស់និងព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗផ្សេងទៀត​។ ក្រុមហ៊ុនTikTok បាននិយាយថា ទិន្ន័យ​អ្នកប្រើប្រាស់​នៅអាមេរិក​ទាំងអស់គឺរក្សាទុក​នៅក្នុងប្រទេសអាមេរិកតែប៉ុណ្ណោះ តែសមាជិកសភាបានរកឃើញថា ក្រុមហ៊ុន ByteDance គឺស្ថិតនៅក្រោម​ច្បាប់គ្រប់គ្រង​របស់ប្រទេសចិនផងដែរ។

ក្រុមហ៊ុន​TikTok បានបកស្រាយថា ប្រទេសចិន​មិនមានសិទ្ធអ្វី​នៅលើកម្មវិធី​ដែលមាននោះឡើយ ដោយសារ​តែកម្មវិធីសព្វថ្ងៃនេះ​មិនបានដំណើរការ​នៅក្នុងប្រទេសចិន​នោះទេ។ រដ្ឋាភិបាល​ចិន​ក៏មិនដែលធ្លាប់ធ្វើសំណើរយកទិន្ន័យ​អ្វី​ពីTikTokនោះដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here