កម្មវិធី Android Apps ចំនួ​ន​ 7 នៅលើ Google Play មានផ្ទុកមេរោគ និងទ្វារក្រោយទៅកាន់ក្រុមហេគឃ័រ

0

ក្រុមអ្នកស្រាវជ្រាវរកឃើញនូវមេរោគចំនួ​ន ៧ ដ៏មានគ្រោះថ្នាក់នៅលើ Google play store ដែលមានផ្ទុកនូវមេរោគ Malware និង Adware សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Android និងមានទ្វារក្រោយសម្រាប់អ្នកវាយប្រហារថែមទៀត។ កម្មវិធីទាំងនេះមានអ្នកទាញយកជាង 11,000 ដងនៅលើ Google Play ។

កម្មវិធីទាំងនេះមានសកម្មភាពដ៏គ្រោះថ្នាក់រួមមានការធ្វើអោយឆាប់អស់ថាមពល្មថ្ម និងស៊ីទំហំទិន្នន័យ Mobile Data ច្រើនហួសហេតុថែមទៀត។ សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធីចំនួន ៣ នាក់ធ្វើការបង្ហោះនូវកម្មវិធីមានមេរោគនេះនៅលើ Google Play Store មានដូចជា៖

  • PumpApp (Developer) – Magnifying Glass, Super Bright LED Flashlight
  • LizotMitis (Developer) – Magnifier, Magnifying Glass with Flashlight, Super-bright Flashlight
  • iSoft LLC (Developer) – Alarm Clock, Calculator, Free Magnifying Glass

ដូចនេះ សូមអ្នកប្រើប្រាស់ទាំងអស់ដែលមានភ្ជាប់ជាមួយនឹងកម្មវិធី Apps ទាំងនេះធ្វើការ Uninstall កម្មវិធីទាំងនេះភ្លាមទៅ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Google ក៏ធ្វើការសហការជាមួយនឹងក្រុមហ៊ុនសុវត្ថិភាពជាច្រើនដើម្បីស្វែងរកនូវ Apps ដែលមានគំនិតអាក្រក់សម្រាប់អ្នកប្រើប្រាស់ផងដែរ៕

https://gbhackers.com/seven-malicious-apps/

LEAVE A REPLY

Please enter your comment!
Please enter your name here