Instagram គឺជាបណ្ដាញសង្គមដ៏ពេញនិយមមួយដែលអ្នកប្រើប្រាស់ផ្ដោតលើការចែករំលែករូបភាពនិងវីដេអូ។ ជារៀងរាល់ថ្ងៃមានរូបភាពស្អាតៗជាច្រើនបានចែកចាយនៅលើបណ្ដាញសង្គមដែលស្ថិតក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន Facebook។
តើបណ្ដាញសង្គមដែលចាប់កំណើតនៅឆ្នាំ ២០១០ មួយនេះ មានប្រទេសណាប្រើប្រាស់ច្រើនបំផុតបន្ទាប់ពីប្រទេសកំណើតដែលជាសហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ពី Statista បានចុះផ្សាយថានៅអាមេរិកមានអ្នកប្រើ Instagram ប្រមាណ ១១០ លាននាក់ច្រើនដាច់គេបង្អស់។ ស្របពេលប្រេស៊ីលឈរលេខ ២ មាន ៧០ លាននាក់ ខណៈឥណ្ឌាមាន ៦៩ លាននាក់ ឥណ្ឌូណេស៊ីឈរលេខ ៤ មាន ៥៩ លាននាក់ និងរុស្ស៊ីបញ្ចប់តំណែងនៃប្រទេសទាំង ៥ មានអ្នកប្រើ ៤០ លាននាក់៕
