ច្បាប់ថ្មីរបស់ប្រទេសរុស្ស៊ី ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលលោកប្រធានាធិបតី ពូទីន កាត់ផ្ដាច់ប្រទេសពីអ៊ីនធឺណិតពិភពលោក បានចូលជាធរមានហើយនៅថ្ងៃទី ១ ខែវិច្ឆិកា។ច្បាប់ថ្មីនឹងអាចឲ្យរដ្ឋាភិបាលកាត់ផ្ដាច់ខ្លួនពីអ៊ីនធឺណិតពិភពលោក ដើម្បីជៀសវាងការវាយប្រហារតាមអ៊ីនធឺណិត រួមទាំងអាចចាប់ទីតាំងអ៊ីនធឺណិតបានទៀតផង។ អ្នកនាំពាក្យនៃវិមានក្រឹមឡាំង បាននិយាយថាអ្នកប្រើប្រាស់នឹងមិនសង្កេតឃើញការផ្លាស់ប្ដូរអ្វីនោះទេ ចំពោះសកម្មភាពអនឡាញរបស់ពួកគេ។
នៅក្នុងច្បាប់ថ្មីមានចែងដូចខាងក្រោម ៖
- ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត (IPS) រុស្ស៊ី ពីពេលនេះទៅគឺតម្រូវឲ្យដំឡើងនូវឧបករណ៍ DPI (Deep Package Inspection) នៅក្នុងប្រទេស ដែលឧបករណ៍នេះនឹងអាចឲ្យ ISP ចាប់ទីតាំងនៃអ៊ីនធឺណិត និង Reroute ហើយប្លុកទីតាំងនោះប្រសិនបើចាំបាច់។
- វាក៏នឹងតម្រូវឲ្យ ISP បញ្ជូននូវសកម្មភាពលើអ៊ីនធឺណិតរបស់រុស្ស៊ី និងព័ត៌មានតាមរយៈចំណុចកណ្ដាលមួយដែលគ្រប់គ្រងដោយរដ្ឋ។
- ក្រោមប្រព័ន្ធនេះ រដ្ឋាភិបាលក៏នឹងអាចមានសមត្ថភាពក្នុងការបិទការតភ្ជាប់អ៊ីនធឺណិតជាមួយប្រទេសដទៃ ក្នុងពេលបន្ទាន់ៗផងដែរ៕
