Facebook ទប់ស្កាត់ការបង្កើត​ Fake Account រាប់លានលើកក្នុងមួយថ្ងៃៗ

0

កាល​ពី​ថ្ងៃ​ពុធ Facebook បាន​ប្រាប់​ឲ្យ​ដឹង​ថា​បាន​ចាត់​ការ​គណនី​ក្លែង​ក្លាយ​ចំនួន ៥,៤ ពាន់​លាន​គណនី​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ ដែល​តួ​លេខ​នេះ​សឹង​តែ​ស្មើ​ ២ ដង នៃ​ចំនួន​គណនី​នៅ​ឆ្នាំ ២០១៨។

Facebook បាន​លើក​ឡើង​ថា ៖ “យើង​បាន​បង្កើន​សមត្ថភាព​​របស់​យើង​ក្នុង​ការ​ចាប់ និង​ប្លុក​ការ​ប៉ុនប៉ង​បង្កើត​គណនី Facebook។ យើង​អាច​ប៉ាន់​ស្មាន​បាន​ថា​ជា​រៀងរាល់​ថ្ងៃ យើង​បាន​ទប់​ស្កាត់​ការ​ប៉ុនប៉ង​បង្កើត​គណនី​ក្លែង​ក្លាយ​រាប់​លាន​​លើក​ ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​​របស់​យើង។”

បណ្ដាញ​សង្គម​យក្ស​នេះ​បាន​បណ្ដាក់​ទុន​ច្រើន​សន្ធឹក​ ក្នុង​ការ​ស្វែង​រក​ និង​កម្ចាត់​គណនី​ក្លែងក្លាយ​ ដើម្បី​ទប់​ស្កាត់​ការ​ចែក​រំលែក​ព័ត៌មាន​ក្លែង​ក្លាយ និង​ការ​រំលោភ​បំពាន​នាន។ ក្រៅ​ពី​គណនី​ក្លែង​ក្លាយ Facebook ក៏​បាន​លុប​ចេញ​មាតិកា​​ប្រមាណ ១១,៦ លាន​ ដែល​ល្មើស​នឹង​​ច្បាប់​របស់​ Facebook ដែល​មាន​​ដូច​ជា​រូបភាព​អាស​អាភាស​របស់​កុមារៗ​ជា​ដើម៕​

LEAVE A REPLY

Please enter your comment!
Please enter your name here