អ្នកក៏បានដឹងហើយថា ប្រព័ន្ធប្រតិបត្តិការ iOS មិនងាយនឹងបំបែកកូដបានទេ ហើយវាក៏ជាប់ក្នុងចំណោមប្រព័ន្ធដែលមានសុវត្ថិភាពខ្ពស់ដែរ ក៏ប៉ុន្តែមិនមែនបានន័យថា មិនអាច Hack ចូលបាននោះឡើយ ប្រសិនបើរបៀបប្រើប្រាស់ដោយមិនបានប្រុងប្រយ័ត្ន។
ខាងក្រោមនេះជាកម្មវិធីប្រភេទ Security App មួយដែលណែនាំនិងបង្កើតឡើងដោយអ្នកជំនាញប្រព័ន្ធសុវត្ថិភាពអ៊ីនធើណិត ដាក់លក់លើ App Store ដែលមានតម្លៃ ៥ ដុល្លារឯណោះ។ កម្មវិធី iVerify មានមុខងារពិសេសមួយដែលប្រភពព័ត៌មានបានបញ្ជាក់ថា វាមានសមត្ថភាពពិសេសអាចដឹងបានថាគេអាចចូលទៅលុកលុយស្មាតហ្វូន iPhone របស់អ្នកនៅពេលណា ឬម៉ោងប៉ុន្មាន។
លើសពីនេះទៀត ក្នុងកម្មវិធិនេះមានប្រភេទ toolkit ដែលអាចការពារ Safari ជៀសវាងការបង្កៃ link មេរោគណាមួយបញ្ជោតឲ្យអ្នកចុចជាដើម។ អ្នកក៏អាចទាញយកបាននៅលើ App Store កម្មវិធី iVerify ៕