Google បានផ្ញើការព្រមានផ្នែកសុវត្ថិភាពជាង ១២,០០០ ដល់អ្នកប្រើប្រាស់នៅក្នុង ១៤៩ប្រទេសអំពីការវាយប្រហារតាមសារអេឡិចត្រូនិចដែលកើតឡើងពីក្រុមអ្នកវាយប្រហារដែលគាំទ្រដោយរដ្ឋាភិបាល។Shane Huntley សមាជិកនៃក្រុមវិភាគការគំរាមកំហែងរបស់ក្រុមហ៊ុន (TAG) ដែលជាក្រុមអ្នកប្រមាញ់ដ៏ពូកែរបស់ក្រុមហ៊ុន Google បាននិយាយនៅក្នុងការសរសេរប្លក់នៅថ្ងៃនេះថា ចំនួននេះរាប់បញ្ចូលទាំងការដាស់តឿនដែលត្រូវបានផ្ញើនៅចន្លោះខែកក្កដា និងខែកញ្ញា ឆ្នាំ២០១៩ ។
លោក Huntley បាននិយាយថាស្ថានភាពរយៈពេល ៣ខែគឺស្ថិតក្នុងអត្រា +/- ១០ភាគរយនៃចំនួននៃការព្រមានដែលបានផ្ញើក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ និង ២០១៧ ដែលបង្ហាញថាមិនមានការកើនឡើងឬថយចុះនូវចំនួនការវាយប្រហារដេលគាំទ្រដោយរដ្ឋាភិបាលទេក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ការដាស់តឿនទាំងនេះភាគច្រើនត្រូវបានផ្ញើទៅអ្នកប្រើប្រាស់នៅអាមេរិកនិងប៉ាគីស្ថាន នេះបើយោងតាមផែនទីបង្ហាញកម្តៅរបស់ក្រុមហ៊ុន។
ការដាស់តឿនមិនមានអ្វីក្រៅពីសារអេឡិចត្រូនិចមូលដ្ឋានទេ។ Google ផ្ញើការដាស់តឿនទាំងនេះទៅអ្នកប្រើប្រាស់ Gmail នៅពេលដែលក្រុមហ៊ុនរកឃើញថាពួកគេត្រូវបានគេកំណត់គោលដៅជាមួយសារអេឡិចត្រូនិចដែលមានគំនិតអាក្រក់ភ្ជាប់ទៅនឹងប្រតិបត្តិការលួចស្តាប់របស់រដ្ឋ។សារអេឡិចត្រូនិចទាំងនេះអាចភ្ជាប់បណ្តាញដើម្បីទាញយកមេរោគ ឯកសារភ្ជាប់ដែលជាប់ក្នុងអន្ទាក់ដើម្បីចម្លងមេរោគទៅអ្នកប្រើប្រាស់ឬភ្ជាប់ទៅគេហទំព័រលួចបន្លំដែលពួកអនាមិកប្រមូលព័ត៌មានសម្ងាត់របស់គោលដៅសម្រាប់គណនីតាមអ៊ីនធឺរណិត។
Google បានចាប់ផ្តើមបង្ហាញពីការក្រើនរំលឹលកាលពីប្រាំពីរឆ្នាំមុន
Google ជាអ្នកផ្តល់សារអេឡិចត្រូនិចធំដំបូងគេដែលបង្ហាញការព្រមានប្រភេទទាំងនេះដល់អ្នកប្រើប្រាស់ចាប់ផ្តើមពីឆ្នាំ២០១២។ សព្វថ្ងៃ អ្នកផ្គត់ផ្គង់សារអេឡិចត្រូនិចដូចជា Microsoft និង Yahoo ក៏បង្ហាញការជូនដំណឹងស្រដៀងគ្នានេះដែរ។ក្រុមហ៊ុនបានរៀបចំការដាស់តឿនឡើងវិញនៅឆ្នាំ២០១៧ ដើម្បីធ្វើឱ្យវាកាន់តែលេចធ្លោនៅពេលចូលប្រើប្រអប់សំបុត្រ Gmail ។
នៅឆ្នាំ២០១៨ Google បានពង្រីកមុខងារនេះទៅក្នុងគណនី G Suite ដូច្នេះ ក្រុមហ៊ុនឯកជនដែលដំណើរការ Gmail លើឈ្មោះដូមេនផ្ទាល់ខ្លួនក៏អាចទទួលបានអត្ថប្រយោជន៍ពីការព្រមាននិងប្រាប់អ្នកប្រើអោយដឹងនៅពេលពួកគេត្រូវបានគេកំណត់គោលដៅ។ល្បិចដែលគេមិនសូវស្គាល់អំពីការព្រមានទាំងនេះគឺថា Google មិនព្រមានអ្នកប្រើប្រាស់នៅពេលនេះទេនៅពេលដែលពួកគេត្រូវបានគេកំណត់គោលដៅ ប៉ុន្តែពន្យារពេលផ្ញើសារហើយផ្ញើវាទៅក្នុងគណនីរាប់រយក្នុងពេលតែមួយ។
Google បាននិយាយថាខ្លួនប្រើបច្ចេកទេសនេះ ដូច្នេះអ្នកវាយប្រហារមិនអាចស៊ើបនិងសាកល្បងថាតើវិធីសាស្ត្រណាមួយរបស់ពួកគេដំណើរការបានល្អជាងមុននិងវាយលុកតាមពេលវេលាជាក់ស្តែងដោយប្រើសារអេឡិចត្រូនិចសាកល្បងដែលបង្កការដាស់តឿន។ក្រុមហ៊ុន Google បាននិយាយថាប្រសិនបើអ្នកប្រើប្រាស់ធ្លាប់ទទួលបានការដាស់តឿនណាមួយ ពួកគេគួរតែចុះឈ្មោះនៅក្នុងកម្មវិធីការពារកម្រិតខ្ពស់របស់ក្រុមហ៊ុន (APP) ។
Huntley បានមានប្រសាសន៍ថា “យើងលើកទឹកចិត្តអ្នកប្រើដូចជាអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និងអ្នកយុទ្ធនាការនយោបាយដែលមានហានិភ័យខ្ពស់ដើម្បីចុះឈ្មោះក្នុងកម្មវិធីការពារកម្រិតខ្ពស់ (APP) របស់យើងដែលប្រើសោសុវត្ថិភាពផ្នែករឹងនិងផ្តល់ការការពារខ្លាំងបំផុតប្រឆាំងនឹងការលួចបន្លំនិងការលួចគណនី”។”APP ត្រូវបានរចនាឡើងជាពិសេសសម្រាប់គណនីដែលមានហានិភ័យខ្ពស់ ហើយឥឡូវនេះមានអ្នកប្រើប្រាស់ច្រើនជាង ១៥.៥០០នាក់” ។
https://www.zdnet.com/article/in-just-three-months-google-sent-12k-warnings-about-government-backed-attacks/