​វិធី​ឆែក​មើល Sever របស់ Facebook ​ថា​គាំង​ពិត​មែន​ឬ​អត់?

0

នៅ​ចន្លោះ​ម៉ោង ២១:០០ នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍កន្លង​ទៅ​នេះ មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​ស្លន់ស្លោ​ខ្លះ​បារម្ភ​ថា​គណនី Facebook របស់​ខ្លួន​មាន​បញ្ហា ក្រោយបើកចូលកម្មវិធីត្រូវជាប់គាំង ខ្លះគាំងត្រឹមផ្ទៃពណ៌ស ប៉ុន្តែ​ចម្លើយ​ពិត​ប្រាកដ​គឺ​ដោយ​សារ Sever របស់​ក្រុមហ៊ុន Facebook មាន​ដំណើរការ​ខុស​ប្រក្រតីឯណោះទេ។

អ្នក​អាច​ឆែក​មើល​លើ​គេហទំព័រ Downdetector តាម​រយៈ​អាសយដ្ឋាន www.downdetector.com/status/facebook ដោយ​កាល​ណា​ក្រាប​ពណ៌​ក្រហម​ឡើង​ខ្ពស់​ខ្លាំង​នៅ​ចន្លោះ​ម៉ោង​ណា​មួយ នោះ​មាន​ន័យ​ថា​ការ​រាយការណ៍​ពី​កំហុស​នៃ​ភាព​ដំណើរការ​មិន​ប្រក្រតី​របស់​អ្នក​ប្រើប្រាស់​កំពុង​ផ្ទុះ​ខ្លាំង អ៊ីចឹង​យើង​អាច​សន្មត​ថា​ពេល​នោះ​ហើយ​គឺ Sever របស់ Facebook កំពុង​មាន​បញ្ហា ពោល​មិន​មែន​មក​ពី​គណនី​របស់​អ្នក​តែម្នាក់ឯងឡើយ។

សារព័ត៌មាន​ធំៗ​ក្រៅ​ស្រុក​ជា​ច្រើន​ក៏​បាន​ស្រង់​ទិន្នន័យ​ចេញ​ពី​គេហទំព័រ Downdetector នេះ​ដូច​គ្នា។ ជា​ឧទាហរណ៍​ដូច​កាល​ពី​យប់​មិញ​ចន្លោះ​ម៉ោង ៩ ដល់​ម៉ោង ១២ យប់ បញ្ហា​បាន​បន្ត​កើត​មាន​ឥត​ឈប់ រហូត​ដល់​ទាប​ភ្លឺ​ទើប​គ្រប់​យ៉ាង​ដំណើរការ​មក​ជា​ធម្មតា​វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here