អតីតជើងឯក Go ប្រកាសចូលនិវត្តន៍ ដោយសារ AI

0

​​អតីត​ម្ចាស់​ជើង​ឯក​ល្បែង​​ Go (ល្បែង​​មួយ​ប្រភេទ​ស្រដៀង​អុក) Lee Se-dol ដែល​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​ចូល​និវត្តន៍​ពី​ការ​លេង​ល្បែង​នេះ ដោយ​ប្រាប់​ថា​ហេតុផល​ដោយ​សារ​តែ​​ឥទ្ធិពល​នៃ AI។

Lee បាន​ប្រាប់​សារព័ត៌មាន Yonhap ដូច​នេះ​ថា ៖ “ជា​មួយ​នឹង​វត្តមាន​របស់​ AI នៅ​ក្នុង​ល្បែង​ Go ខ្ញុំ​ដឹង​ថា​ខ្ញុំ​លែង​នៅ​កំពូល​ទៀត​ហើយ​ ទោះ​បី​ជា​ខ្ញុំ​ជាប់​លេខ​មួយ​​តាម​រយៈ​ការ​ខិតខំ​យ៉ាង​​វីវក់​ក្ដី។ ទោះ​បី​ជា​​ខ្ញុំ​ជាប់​លេខ​មួយ​ វា​មាន​ភាគី​ម្ខាង​ទៀត​ដែល​​មិន​អាច​​មាន​នរណា​ផ្ដួល​បាន។”

រយៈពេល​ជា​ច្រើន​ឆ្នាំ​​ល្បែង Go ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ល្បែង​ដ៏​ស្មុគស្មាញ​មួយ ដែល​មិន​មាន​កម្មវិធី​កុំព្យូទ័រ​ណា​អាច​ឈាន​ដល់​កម្រិត​ស្មុគស្មាញ​នេះ​ឡើយ។ ​ល្បែង​ដែល​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​នេះ​ល្បី​ឈ្មោះ​ដោយ​សារ​វា​មាន​ភាព​សាំញ៉ាំ​ខ្លាំង ដែល​ផ្លូវ​ដើរ​ក្នុង​ល្បែង​នេះ​គឺ​មាន​​ច្រើន​ជាង​ធាតុ​អាតូម​ដែល​គេ​រក​ឃើញ​ក្នុង​ចក្រវាល​ទៅ​ទៀត។​​​​​​​​

ប៉ុន្តែ​នៅ​ឆ្នាំ ២០១៦ ​ពិភពលោក​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ពេល​ដែល​ក្រុមហ៊ុន​ AI ឈ្មោះ DeepMind កាន់​កាប់​ដោយ​ Google ​អាច​ផ្ដួល​ជើង​ឯក Lee ដោយ​លទ្ធផល ៤-១ ដោយ​វា​ប្រើ​ប្រាស់​នូវ​​ប្រព័ន្ធ AlphaGo AI។

Lee ធ្លាប់​ជា​អ្នក​លេង​ល្បែង Go ជាប់​ចំណាត់​ថ្នាក់​លេខ ១​ លើ​ពិភពលោក​នៅ​អំឡុង​ចុង​ទសវត្ស​ឆ្នាំ ២០០០ ហើយ​រូប​គេ​ធ្លាប់​បាន​ទាយ​ថា​នឹង​អាច​ផ្ដួល AlphaGo AI បាន​ដោយ​ងាយ។​ ប៉ុន្តែ​ចុង​ក្រោយ​​​បែរ​ជា​រន្ធត់​ចិត្ត​ដោយ​សារ​ចាញ់ ហើយ​បាន​សុំទោស​ដល់​​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ទាំង​អស់​ទៀត​ផង៕​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here