លេខសម្ងាត់​ដែល​អ្នកមិនគួរប្រើសម្រាប់​គណនីផ្ទាល់ខ្លួន

0

​ភាគ​ច្រើន​អ្នក​ប្រើប្រាស់ ​Account ​អ៊ីម៉ែល​ , Account FB ​និង Account​ ផ្សេងៗទៀត​ តែងតែ​ជ្រើស​យកលេខ​សម្ងាត់​ងាយៗ ​ព្រោះ​គិតថា​លេខសម្ងាត់​ងាយៗ​បែបហ្នឹង​គឺ​មិន​ងាយភ្លេច។​ ប៉ុន្តែអ្នក​ទាំងនោះ​ ប្រហែល​ជា​មិន​បាន​គិត​បញ្ហា​ណាមួយ​ នៅ​ពេល​ដែល​មាន​អ្នកណា​ម្នាក់​អាច​លួច​យក​លេខ​សម្ងាត់​ទាំងនោះ​ រួចយក​ Account រ​បស់យើង​ទៅ​ធ្វើអ្វី​ផ្សេង​នោះទេ។​

ប្រសិន​បើ​លេខ​ សម្ងាត់​របស់​ប្រិយមិត្ត​មាន​ដូច​លេខ​ទាំង​២៥​ ខាងក្រោម​នេះ​ អ្នក​គួ​រតែ​ប្ដូរ​ចេញ​​ឲ្យ​ហើយ​ទៅ ​ព្រោះ​ថា​អ្នក​ដទៃ​អាច​នឹង​ស្មាន​ដឹង​ពី​លេខ​សំងាត់​របស់​អ្នក។ ​ចង់ដឹង​ថា​ លេខ​សម្ងាត់​ទាំង ​២៥ ​នេះ​ មាន​អ្វីខ្លះ​ទេ ?​

យោង​​តាម​​គេហទំព័រ ​CNN ​តារាង​​ខាង​ក្រោម​​នេះ​ ជា​លេខ​​សម្ងាត់​​ដែល​​ប្រិយមិត្ត​​គួរ​តែ​​ជៀស​វាង៖

លេខរៀង

លេខសម្ងាត់

1password
2123456
312345678
4abc123
5qwerty
6monkey
7letmein
8dragon
9111111
10baseball
11iloveyou
12trustno1
131234567
14sunshine
15master
16123123
17welcome
18shadow
19ashley
20football
21jesus
22michael
23ninja
24mustang
25password1

បើ​ ​លេខ​​សម្ងាត់​​​ប្រហាក់​ប្រហែល​​ខាង​​មិន​​គួរ​​ប្រើ​ តើ​​យើង​​គួរ​តែ​​ប្រើ​​លេខ​​សម្ងាត់​​បែប​ណា? ​លេខសម្ងាត់​ដែល​ប្រិយមិត្ត​គួរ​ប្រើ​នោះ​គួរ​តែ​មាន​ លេខ ​បញ្ចូល​ជាមួយ​អក្សរតូច​ឬក៏​អក្សរធំ ​បើ​មាន​លាយ​សញ្ញា​ពិសេសផ្សេងៗ​ទៀត​នោះ​រឹតតែ​ល្អ ។ ​ឧទាហរណ៍៖ Pa$$w0rd។

បន្ថែម​ ពីនេះ​ ប្រសិន​ប្រិយមិត្ត​គិតថា​ វិធី​ខាងលើ​មាន​ភាព​ស្មុគស្មាញ​នោះ​ ប្រិយមិត្ត​​គួរ​តែ​ជ្រើស​យក​លេខ​សម្ងាត់​ជា​ប្រយោគ​អ្វីមួយ​មក​ជំនួសវិញ ​ក៏បាន​ដែរ។ ​ឧទាហរណ៍៖​ Dog_Eats_Bone , My-Pa$$word:)​។

​ក្រៅ​ ពី​នេះ​ ដើម្បី​ការពារ​អ្នក​ជុំវិញ​ខ្លួន​អ្នក​ កុំ​ឲ្យ​ស្មាន​លេខ​សម្ងាត់​របស់​យើង​នោះ​​យើង​គួរ​តែ​កុំ​ដាក់​លេខ​សម្ងាត់​ណា​ដែល​ពាក់ព័ន្ធ​នឹង​ព័ត៌មានផ្ទាល់ ​ខ្លួនអ្នកដូចជា​ ៖ លេខ​ទូរសព្ទ​ដៃ​ផ្ទាល់ខ្លួន ​លេខ​អ្នកផ្ទះ ​លេខ​មិត្តស្រី​ ឈ្មោះ​របស់ខ្លួន​ឬ​ក៏​ឈ្មោះ​មិត្តស្រី ​និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ខ្លួនឯង​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here