ក្នុងខែឧសភា ឆ្នាំ ២០២០ ប្រព័ន្ធអ៊ីនធឺណិត 5G នឹងដាក់ពង្រាយឲ្យមានការប្រើប្រាស់ផ្លូវការនៅឯអាកាសយានដ្ឋានធំៗទាំង ២ របស់ប្រទេសថៃនៅឯ Don Mueang និង Suvarnabhumi។ នេះបើតាមសារព័ត៌មាន Bangkok Post បានចុះផ្សាយ។
និយតករនៃក្រសួងទូរគមនាគមន៍របស់ថៃបាននិយាយថាអាកាសយានដ្ឋានទាំងពីរក៏ជាតំបន់មួយដែលមានប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន 5G មុនគេបង្អស់។
នេះគ្រោងតាមផែនការណ៍បានកំណត់ដែលនៅថ្ងៃទី ២៧ វិច្ឆិកានេះ គណៈកម្មាធិការជាតិផ្សព្វផ្សាយ NBTC ក៏នឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយនិយតករនៃអាកាសយានដ្ឋានអន្តរជាតិទាំង ៦ ក្នុងប្រទេសថៃ ស្របពេលការការអនុវត្តដេញថ្លៃចេញអាជ្ញាប័ណ្ណនឹងធ្វើឡើងនៅថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ ២០២០។អគ្គលេខាធិការ NBTC លោក Takorn Tantasith មានប្រសាសន៍ថា៖ “អាកាសយានដ្ឋានទាំងពីរនេះនឹងបម្រើសេវាអ៊ីនធឺណិត 5G ទៅកាន់ភ្ញៀវទេសចរដែលធ្វើដំណើរមកកាន់ប្រទេសថៃ”។ ជាងនេះបច្ចេកវិទ្យា 5G ក៏នឹងដើរតួយ៉ាងសំខាន់ទៅក្នុងដំណើរការនៃសកម្មភាពមួយចំនួននៅអាកាសយានដ្ឋាន មានដូចជាប្រព័ន្ធស្កេនផ្ទៃមុខ ផ្នែកសន្តិសុខ ផ្នែកមន្ទីរពេទ្យ និងការដឹកជញ្ជូនប្រកបដោយភាពឆ្លាតវៃ៕