អ្នកជំនាញ​និយាយថា រលក​វីរុស​លើក​ទី២ នៅ​ដា​ណឺ​ម៉ាក​ទំនងជា​មិនកើត​ឡើង​ទេ​ព្រោះ​រដ្ឋាភិបាល​គ្រោង​នឹង​បង្កើន​ការធ្វើ​តេ​ស្តិ៍

0

ប្រធាន​ផ្នែក​រោគរាតត្បាត​នៃ​ប្រទេស​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ប្រទេស​ដា​ណឺ​ម៉ាក​ទំនងជា​មិន​ទទួលរង​គ្រោះថ្នាក់​នៃ​រលក​ទី ២ ដោយសារ​កូ​រ៉ូ​ណាវី​រុស​នេះ​ទេ។ លោក Kare Molbak ធ្វើ​សេចក្តីថ្លែងការណ៍​នេះ​បន្ទាប់ពី​រដ្ឋាភិបាល​បានដាក់​ចេញ​ផែនការ​សម្រាប់​បង្កើន​ការធ្វើ​តេស្ត និង​ប្រព័ន្ធ​តាមដាន​ទំនាក់ទំនង។

ប្រទេស​ណ័​រ​ឌិ​ក​ដែល​បានទទួល​រង​នូវ​ការស្លាប់​ទាក់ទង​នឹង​មេរោគ​ឆ្លង​កូ​រ៉ូ​ណា​នេះ​ចំនួន ៥៣៣ នាក់ និង​ជា​ប្រទេស​ដំបូង​គេ​នៅ​អឺរ៉ុប​ដែល​បន្ធូរបន្ថយ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​វីរុស​នេះ​ជិត​មួយខែ​មកហើយ។ អត្រា​ឆ្លង និង​ចំនួន​អ្នកស្លាប់​បាន​បន្ត​ធ្លាក់ចុះ។ ប្រទេស​ដា​ណឺ​ម៉ាក​ចាប់ផ្តើម​តំណាក់កាល​ទី ២ នៃ​ការបន្ធូរបន្ថយ​ការបិទ​ប្រទេស​របស់ខ្លួន​នៅ​សប្តាហ៍​នេះ​ដែល​រួមមាន​ការបើក​ភោជនីយដ្ឋាន និង​ផ្សារ​ទំនើប​ឡើងវិញ​ផងដែរ។

លោក​បន្តថា វា​មិនទាន់មាន​ប្រទេស​ណា​ឃើញ​រលក​ទី​ពីរ​ពិតប្រាកដ​នៅឡើយ​ទេ។ ប្រទេស​ខ្លះ​បានឃើញ​ការរីក​រាលដាល​កាន់តែខ្លាំងឡើង។ ប៉ុន្តែ​ជាមួយនឹង​ចំណេះដឹង​ដែល​យើង​មាននៅ​ថ្ងៃនេះ ខ្ញុំ​គិតថា​វា​មិន​ទំនង​ទេ​ដែល​យើង​នឹង​ឃើញ​រលក​ទី​ពីរ​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​និយាយថា​ការភ័យខ្លាច​ថា​ការឆ្លង​រាលដាល​រលក​ទី​ពីរ​អាច​រារាំង​ដល់​ការបើក​ឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក​ដែល​ត្រូវបាន​បង្កឡើង​នៅ​ថ្ងៃ​ច័ន្ទ​បន្ទាប់ពី​ប្រទេស​អាឡឺម៉ង់​ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ៕

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here