ក្រុមហ៊ុន LG Chem បើក​ការស៊ើបអង្កេត​ករណី​ធ្លាយ​ឧស្ម័ន​ពុល​ស្លាប់​មនុស្ស១១នាក់ និង​ប៉ះពាល់៨០០នាក់​នៅ​ឥណ្ឌា

0

ទីក្រុង​សេ​អ៊ូ​ល ៖ ក្រុមហ៊ុន LG Chem របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថាក្រុមហ៊ុន​របស់ខ្លួន​បាន​បញ្ជូន​គណៈប្រតិភូ​ទៅកាន់​ប្រទេស​ឥណ្ឌា​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​អំពី​មូលហេតុ​នៃ​ការ​លេច​ធ្លាយ​ឧស្ម័ន​ពុល​នៅ​រោងចក្រ​គីមី​នៅ​ប្រទេស​ឥណ្ឌា។

ហេតុការណ៍​ធ្លាយ​ឧស្ម័ន​ពុល​បានសម្លាប់​មនុស្ស​ចំនួន ១១នាក់ និង​បណ្តាលឱ្យមាន​មនុស្ស​ចំនួន៨០០នាក់​ចូល​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ការពុល។ ក្រុមហ៊ុន LG Chem បាន​និយាយថា គណៈប្រតិភូ​មាន​សមាជិក ៨ នាក់ ដឹកនាំ​ដោយ​ប្រធាន​អាជីវកម្ម​គីមី​ឥន្ធនៈ​របស់​ក្រុមហ៊ុន​នឹង​ផ្តល់នូវ​វិធានការណ៍ខ្លីៗដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់ និង​ទៅ​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា។

ឧប្បត្តិហេតុ​ធ្លាយ​ឧស្ម័ន​បានកើត​ឡើង​នៅ​ទីតាំង​មួយ​ដែល​ស្ថិតនៅ​ចម្ងាយ ១៤គីឡូម៉ែត្រ​ពី​ឆ្នេរ​ខាងកើត​នៃ​ទីក្រុង Visakhapatnam នៅ​ភាគខាងត្បូង​រដ្ឋ Andhra Pradesh ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន LG Polymers។

LG Polymers គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ផលិត​គីមី​ឥន្ធនៈ​ធំ​បំផុត​របស់​ប្រទេស​កូរ៉េខាងត្បូង​គឺ​ក្រុមហ៊ុន LG Chem ៕

Reuters ផ្សាយ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here