លោកនាយករដ្ឋមន្ត្រី Mateusz Morawiecki មានប្រសាសន៍ពីថ្ងៃពុធថា ប្រទេសប៉ូឡូញនឹងអនុញ្ញាតិឱ្យមានការបើកភោជនីយដ្ឋាន និងហាងកាត់សក់ឡើងវិញនៅថ្ងៃទី១៨ ខែឧសភាខណៈដែលប្រទេសនេះចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតទាក់ទងនឹងមេរោគកូវីដ១៩ ។
លោក Morawiecki មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា៖ “យ៉ាងហោចណាស់យើងបានឈានដល់កម្រិតមួយដែលអាចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ដូច្នេះយើងអាចបើកដំណើរការសកម្មភាពសេដ្ឋកិច្ចបន្តិចម្តង” ។
ភា្នក់ងារព័ត៌មានរាយការណ៍ថា សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយពីប្រទេសប៉ូឡូញបានឃើញពីស្ថានការណ៍មានភាពប្រសើរឡើងវិញពីករណីឆ្លងជំងឺកូវីដ១។លោកនាយករដ្ឋមន្ត្រីបន្ថែមថា សាលារៀននឹងបើកដំណើរការឡើងវិញដោយផ្នែកដើម្បីផ្តល់ការមើលថែកុមារនៅថ្នាក់បីកំរិតដំបូងនៃសាលាបឋមសិក្សា៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០









