ពេទ្យ​ច្រើនជាង ៧០នាក់​ដែល​ជួយ​ព្យាបាល​ជំងឺ​កូ​វីដ១៩ នៅ​អ៊ីតាលី ពេលនេះ​បាន​ត្រឡប់មក​រុស្ស៊ី​វិញ​ហើយ

0

ចាប់ពី​ថ្ងៃទី២២ ខែមីនា​ដល់​ថ្ងៃទី០៧ ខែឧសភា បុគ្គលិក​ពេទ្យ​យោធា​រុស្ស៊ី​បានធ្វើការ​ជាមួយ​បុគ្គលិក​ពេទ្យ​យោធា​អ៊ីតាលី​ចុះទៅ​ដល់ផ្ទះ​ពលរដ្ឋ​ផ្តល់​ការព្យាបាល​យ៉ាង​ពេញទំហឹង​ដល់​អ្នកជំងឺ​មនុស្ស​ចាស់​និង​ប្រជាជន​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​សហគមន៍​ចំនួន១០០ នៅ​តំបន់ Lombardy ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួងការពារជាតិ​រុស្ស៊ី​និយាយថា យន្តហោះ​ប្រភេទ Il-76 ដែលជា​កម្មសិទ្ធិ​របស់​កងកំលាំង​អាកាស​រុស្ស៊ី​បាន​ដឹក​បុគ្គលិក​ពេទ្យ​យោធា​រុស្ស៊ី​មាន​ចំនួន​ច្រើនជាង៧០នាក់​វិល​ត្រលប់​មកកាន់​ប្រទេស​រុស្ស៊ី​វិញ ក្រោយពី​ពួកគេ​បាន​ជួយ​ដោះស្រាយ​បញ្ហា​ផ្ទុះឡើង​នៃ​វីរុស​ថ្មី​នៅក្នុង​ប្រទេស​អ៊ីតាលី។ យន្តហោះ​រុស្ស៊ី​សរុប​ចំនួន ១០គ្រឿង​បាន​ចាក​ចេញពី​ទីក្រុង Verona ទៅដល់​ប្រទេស​រុស្ស៊ី​រួចហើយ។

ថ្ងៃទី០៦ ខែឧសភា ចាប់តាំងពី​បើក​ដំណើរការ​មន្ទី​ពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ១៩  ពេទ្យ​យោធា​រុស្ស៊ី​បាន​ព្យាបាល​អ្នកជំងឺ​ចំនួន​១១៥នាក់ ហើយ​មាន​មនុស្ស​ចំនួន៧៦នាក់​បានជា​សះស្បើយ​ពី​ជំងឺ៕

LEAVE A REPLY

Please enter your comment!
Please enter your name here