មន្ត្រីនៃសម្ព័ន្ធមិត្តយោធាលោកខាងលិចនិយាយថាប្រេសិតរបស់ណាតូនឹងពិភាក្សាអំពីអនាគតនៃសន្ធិសញ្ញា Open Skies នៅថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានាធិបតី Donald Trump ប្រកាសថាសហរដ្ឋអាមេរិកនឹងចាកចេញពីកិច្ចព្រមព្រៀងចំនួន ៣៥ ប្រទេស។ សន្ធិសញ្ញានេះអនុញ្ញាតឱ្យមានជើងហោះហើរគ្មានអាវុធជាច្រើនឃ្លាំមើលលើប្រទេសជាសមាជិក។
មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាល Trump និយាយនៅថ្ងៃព្រហស្បតិ៍នេះថាទីក្រុងវ៉ាស៊ីនតោននឹងដកខ្លួនជាផ្លូវការពី Open Skies ក្នុងរយៈពេល ៦ ខែ។ ទីក្រុងវ៉ាស៊ីនតោនលើកឡើងពីការរំលោភបំពានដែលបានចោទប្រកាន់ដោយប្រទេសរុស្ស៊ីថាជាហេតុផលនៃការដកខ្លួនចេញខណៈដែលទីក្រុងមូស្គូបដិសេធរាល់ការចោទប្រកាន់ទាំងអស់ដោយបង្ហាញពីការចោទប្រកាន់របស់ខ្លួនទៅវិញផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានសរសេរនៅថ្ងៃសុក្ររដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Annegret Kramp-Karrenbauer និយាយថាទីក្រុងប៊ែកឡាំងនឹងបន្តបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្នុងសន្ធិសញ្ញាស្តីពីOpen Skies នេះ។
សម្ព័ន្ធមិត្តអាមេរិកនៅណាតូបានដាក់សម្ពាធក្រុងវ៉ាស៊ីនតោនកុំឲ្យចាកចេញពីOpen ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រនិយាយថាសកម្មភាពរបស់សហរដ្ឋអាមេរិកក៏កាន់តែធ្វើឱ្យមានការសង្ស័យទៅលើថាតើទីក្រុងវ៉ាស៊ីនតោននឹងបន្តពង្រីកសន្ធិសញ្ញា START ថ្មីឆ្នាំ ២០១០ ដែលបានដាក់កម្រិតដែលនៅសល់ចុងក្រោយលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក និងរុស្ស៊ីមិនឱ្យលើសពី ១,៥៥០ នោះទេ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០