ឥណ្ឌូនេស៊ី​ពង្រាយ​ទាហាន និង​ប៉ូលិស​ដើម្បី​រឹតបន្តឹង​វិធានការណ៍​ទប់ស្កាត់​ថ្មី

0

ប្រទេស​ឥណ្ឌូនេស៊ី​បាន​បញ្ជា​ឱ្យមាន​ការពង្រាយ​កំលាំង​ទាហាន និង​ប៉ូលិស​ចំនួន​រាប់សែន​នាក់​នៅ​ថ្ងៃ​អង្គារ ដើម្បី​អនុវត្ត​ច្បាប់​ស្តីពី​ការពាក់​របាំងមុខ និង​រក្សា​ចម្ងាយ​ពីគ្នា។ ចំណាត់ការ​នេះ​ធ្វើឡើង​ក្រោយពី​មាន​សេចក្តីរាយការណ៍​ថា ប្រជាជន​នៅក្នុង​ប្រទេស​ពុំបាន​អនុវត្ត​ច្បាប់។ប្រទេស​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​ទី០៤ក្នុង​ពិភពលោក។

ភ្នាក់ងារ​សារព័ត៌មាន​ដកស្រង់​សម្តី​មេបញ្ជាការ​យោធា​ឥណ្ឌូនេស៊ី​លោក ​Hadi Tjahjanto ថា ចាប់​ពីថ្ងៃ​អង្គារ​នេះ មាន​មន្ត្រី​ប្រហែល​ចំនួន៣៤០,០០០នាក់​នឹងត្រូវ​បានដាក់​ពង្រាយ​នៅ   ទូទាំង​ខេត្ត​ចំនួន០៤ ដើម្បី​ធានាថា ប្រទេស​ឥណ្ឌូនេស៊ី​អាច​ផ្លាស់ប្តូរ​ឈានទៅរក​ស្ថានភាព​ធម្មតា​សារជាថ្មី។

លោក Hadi មានប្រសាសន៍ថា “យើង​នឹង​តាមដាន​ប្រជា​ជាន​ដើម្បីឱ្យ​ប្រាកដថា ប្រជាជន​ទាំងអស់​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​ពីគ្នា។ អ្វីដែល​យើង​ចង់បាន​គឺថា​ប្រជាជន​អាចធ្វើ​សកម្មភាព​របស់​ពួកគេ​បានជា​ធម្មតា ហើយ​ក្នុងពេល​តែមួយ​ពួកគេ​មាន​សុវត្ថិភាព​ពី​ជំងឺឆ្លង​កូ​វីដ១”

មន្ត្រី​នឹងត្រូវ​បានដាក់​ពង្រាយ​នៅតាម​ដងផ្លូវ ផ្សារ និង​ទីតាំង​ផ្សេងទៀត​នៅក្នុង​ខេត្ត Jakarta  នៅ​ភាគ​ខាងលិច​ខេត្ត​Java ខេត្ត Gorontalo និង​ភាគ​ខាងលិច​ខេត្ត Sumatra៕

ប្រភពព័ត៌មាន​ RT ផ្សាយ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here