កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដឹកនាំ​ដោយ​ជនជាតិ​ឃឺ​ដ ត្រូវបាន​បាញ់សម្លាប់ និង​របួស

0

យ៉ាងហោចណាស់​កម្លាំង​ប្រយុទ្ធ​ម្នាក់​នៃ​កងកំលាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដឹកនាំ​ដោយ​ជនជាតិ​ឃឺ​ដ (SDF) ត្រូវបាន​សម្លាប់​នៅ​ខេត្ត​ភាគ​ខាងកើត Dei ez-Zor ប្រទេស​ស៊ី​រី ខណៈ​ម្នាក់ទៀត​រងរបួស។

ក្រុម​អ្នកឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ប្រចាំ​នៅក្នុង​ប្រទេស​ស៊ី​រី​បាន​ដកស្រង់​សម្តី​សកម្មជន​របស់ខ្លួន​ដោយ​និយាយថា​អ្នក​ប្រយុទ្ធ​នៃ​កងកំលាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ទាំងពីរ​នាក់​កំពុងតែ​ហែល​ទឹក​នៅក្នុង​ទន្លេ Euphrates មុនពេល​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​បាន​បើក​ការបាញ់ប្រហារ​មកលើ​ពួកគេ។

ចំណែកឯ​ក្រុម​អ្នកឃ្លាំមើល​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​ពន្យល់ថា​បុរស​ពាក់​ម៉ាស់​មុខ២នាក់​បាន​បើក​ម៉ូតូ​បាញ់ប្រហារ​មកលើ​ពួកគេ ខណៈពេល​ពួកគេ​កំពុង​ហែល​ទឹក​នៅក្នុង​ទន្លេ Euphrates។

គួររំលឹកថា​យោងតាម​ក្រុម​អ្នកឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ប្រចាំ​នៅក្នុង​ប្រទេស​ស៊ី​រី​បានឱ្យដឹងថា​ចំនួន​អ្នក​ប្រយុទ្ធ ជន​ស៊ីវិល កម្មករ​ប្រេង និង​មន្ត្រី​ដែល​បម្រើការ​នៅក្នុង​ភ្នាក់ងារ​សេវាកម្ម​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ខេត្ត​ចំនួន៤ ដូចជា​ខេត្ត Aleppo ខេត្ត Deir ez-Zor ខេត្ត Raqqa និង​ខេត្ត al-Hasakah ហើយ​រួម​បន្ថែម​ពីលើ​តំបន់ Manbij ដែល​ស្ថិតនៅក្នុង​ខេត្ត Aleppo ដែល​គ្រប់គ្រង​ដោយ​កងកំលាំង​ប្រជាធិបតេយ្យ​ស៊ី​រី​កើនឡើង​ដល់៥១៣នាក់៕

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here