មេដឹកនាំ ISIS ម្នាក់​ត្រូវបាន​ប៉ូលិស​អ៊ីរ៉ាក់​ចាប់ ខណៈ​ដែលមាន​ផែនការ​បំផ្ទុះ​គ្រាប់បែក​លើ​ជន​ស៊ីវិល

0

នាយកដ្ឋាន​ស៊ើបការណ៍​របស់​ក្រសួងមហាផ្ទៃ​អ៊ីរ៉ាក់​បានប្រកាសថា បាន​ចាប់ខ្លួន​មេដឹកនាំ ISIS ម្នាក់ ដែលមាន​ផែនការ​ដាក់​គ្រាប់បែក​បំផ្ទុះ​លើ​ជន​ស៊ីវិល​ដែល​ស្ថិតនៅក្នុង​រដ្ឋធានី​បា​កដាដ។

ក្រសួង​បាន​ប្រាប់​បន្ថែមទៀតថា​ក្រុម​សកម្មប្រយុទ្ធ​នេះ​ជា​របស់​ក្រុម​ភេរ​វករ។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​នាយកដ្ឋាន​បាន​និយាយថា​ប៉ូលិស​បាន​ចាប់ខ្លួន​សកម្មប្រយុទ្ធ ISIS ម្នាក់ ដែល​រងរបួស​នៅក្នុង​ទីក្រុង​បា​កដាដ។

គ្រាប់បែក​ពីរ​គ្រាប់​ដែល​សកម្មប្រយុទ្ធ​មានបំណង​ប្រើ​ក៏ត្រូវ​បាន​រកឃើញ​ផងដែរ។ ផ្អែកលើ​ព័ត៌មាន​សកម្មប្រយុទ្ធ​ទាំងនេះ​មាន​បងប្អូន៣នាក់​ដែល​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​ទីក្រុង Mosul ខណៈដែល​ឪពុក​របស់​ពួកគេ​បាន​ស្លាប់​ដោយ​គ្រាប់បែក​ដែល​ដាក់​បង្កៃ​ក្នុង​រថយន្ត៕

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here