មនុស្ស​ជាង ២០នាក់​បាន​ស្លាប់ និង​របួស ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ដ៏​រន្ធត់​មួយ​នៅ​សូ​ម៉ាលី

0

រដ្ឋាភិបាល​មានប្រសាសន៍ថា គ្រាប់បែក​នៅតាម​ដងផ្លូវ​បាន​ផ្ទុះ​ចំ​រថយន្តក្រុង​តូច​មួយ នៅ​ជិត​រដ្ឋធានី​របស់​ប្រទេស​សូ​ម៉ាលី។

ហេតុការណ៍​នោះ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១០នាក់ និង​បណ្តាលឱ្យ​មនុស្ស ១២នាក់​ផ្សេងទៀត​រងរបួស។ ការផ្ទុះ​ដ៏​សាហាវ​នេះ​បាន​កើតឡើង​នៅក្បែរ​ភូមិ Lafole តាម​បណ្តោយ​ផ្លូវ Afgoye-Mogadishu ខណៈដែល​រថយន្តក្រុង​ដឹក​អ្នកដំណើរ​កំពុងធ្វើដំណើ​រ​នៅ​ថ្ងៃអាទិត្យ។

ពុំទាន់​មានការ​អះអាង​ទទួលខុសត្រូវភ្លាមៗចំពោះ​ការផ្ទុះ​នៅលើ​ផ្លូវ​ដែល​ផ្លូវ​នោះ​ត្រូវបាន​ប្រើប្រាស់​ជា​ញឹកញាប់​ដោយ​រដ្ឋាភិបាល និង​រថយន្ត​សន្តិសុខ។ សាក្សី​បាន​និយាយថារថយន្ដ​ខ្នាតតូច​រង​ការបំផ្លាញ​ទាំងស្រុង។ សាក្សី​បាន​រៀបរាប់​បន្ថែម​អំពី​ឈុត​ឆាក​ដ៏​រន្ធត់​មួយ​ដែល​មនុស្ស​គ្រប់គ្នា​នៅលើ​រថយន្ត​ទាំងអស់​ស្លាប់ និង​រងរបួស ហើយ​សាកសព​ជាច្រើន​បែកខ្ទេច​ខ្ទី ឬ​ឆេះ​ហួស​មើល​លែង​ស្គាល់។

អស់​រយៈពេល​មួយ​ទស្សវត្ស​ន៍​មកហើយ ដែល​ក្រុម al-Shabab បាន និង​កំពុង​ប្រយុទ្ធ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ​របស់​ប្រទេស​សូ​ម៉ាលី។ ក្រុម​ប្រដាប់អាវុធ​ដែលមាន​ទំនាក់ទំនង​ជាមួយ​អាល់​កៃ​ដា (al-Qaeda) ធ្លាប់​គ្រប់គ្រង​នៅក្នុង​តំបន់​ភាគច្រើន ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ២០១១ មក​យុទ្ធជន​របស់​ពួកគេ​បាន​ចាក​ចេញពី​ទីប្រជុំជន និង​ទីក្រុងធំៗជាច្រើន​ដែល​រួមមាន​ទីក្រុង Mogadishu។ ទោះជា​យ៉ាងណា ក្រុម​នោះបាន​បន្ត​អនុវត្ត​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត និង​ការធ្វើឃាត​ក្នុង​ទីក្រុង​និង​តំបន់​ជុំវិញ​នោះ ៕

ប្រភពព័ត៌មាន​ RT ផ្សាយ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here