ហ្វីលីពីន​បើក​រដ្ឋធានី​ម៉ានីល​ឡើងវិញ ទោះបី​មានការ​កើនឡើង​ការឆ្លង​វីរុស​ក៏ដោយ

0

ទីក្រុង​ម៉ានីល​ដកចេញ​នូវ​ការបិទ​ប្រទេស​នៅ​ថ្ងៃ​ច័ន្ទ​នេះ បើទោះបីជា​ចំនួន​នៃ​ការឆ្លង​ថ្មី​កើនឡើង​ក៏ដោយ ។

ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍​ថា​ផ្លូវ​នានា​ក្នុង​រដ្ឋធានី​ត្រូវបាន​ស្ទះ​ដោយ​ចរាចរណ៍ ហើយ​ការដឹកជញ្ជូន​សាធារណៈ ចាប់ផ្តើម​ឡើងវិញ​នៅក្នុង​ទីក្រុង​ដែលមាន​មនុស្ស ១២ លាន​នាក់​នេះ បន្ទាប់ពី​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅក្នុង​ផ្ទះ​អស់​រយៈពេល​ជិត ៣ ខែ។

អាជីវកម្ម​ភាគច្រើន​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​នៅក្នុង​ទីក្រុង​នេះ ខណៈពេលដែល​ប្រទេស​ហ្វីលីពីន​ព្យាយាម​ជួសជុល​សេដ្ឋកិច្ច​ដែល​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​នោះ។ ទោះយ៉ាងណា​ក៏ដោយ​សាលារៀន បារ និង​ភោជនីយដ្ឋាន​អាហារ​ពេល​ល្ងាច​ទាំងអស់​នៅតែ​ត្រូវបាន​បិទទ្វារ។

រហូតមកដល់​ពេលនេះ​ប្រទេស​ហ្វីលីពីន​បាន​រាយការណ៍​ថា​វា​មាន​ករណី​ឆ្លង​ចំនួន ១៨,៦៣៨ ករណី​និង​មាន​អ្នកស្លាប់​ចំនួន ៩៦០ នាក់ ហើយ​វា​មានការ​កើនឡើង​ប្រហែល ៣០ ភាគរយ​នៅក្នុង​ករណីថ្មីៗនៅក្នុង​សប្តាហ៍​កន្លងទៅនេះ៕

ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here