មនុស្ស៤នាក់​បាន​ស្លាប់ និង​របួស​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត

0

អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​វាយប្រហារ​នៅ​វិហារ​អ៊ីស្លាម​មួយ​នៅ​ច្រកចូល​តំបន់អន្ដរជាតិ​ក្នុង​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន។ ហេតុការណ៍​នេះ​កើតឡើង​អំឡុងពេល​អធិស្ឋាន​រប​ស់​អ៊ីស្លាម​នៅពេល​ល្ងាច ដែល​បានសម្លាប់​មនុស្ស​ម្នាក់ និង​បណ្តាលឱ្យ​មនុស្ស​រងរបួស​យ៉ាងហោចណាស់​ចំនួន​បីនាក់។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក Tariq Arian បាន​បញ្ជាក់ថា អ្នក​វាយប្រហារ​បាន​បំផ្ទុះ​ខ្លួនឯង​នៅ​ខាងក្នុង​បន្ទប់ទឹក​មួយ​នៅ​វិហារ​អ៊ីស្លាម Wazir Akbar Khan ដែលមាន​ទីតាំងនៅកណ្តាល​ស្រុក បន្ទាប់មកទៀត​បំផ្ទុះ​នៅ​តំបន់ Green Zone។

តំបន់ Green Zone ជា​ការិយាល័យ​អន្តរជាតិ​របស់​អ្នកសារព័ត៌មាន និង​អ្នកការទូត ដោយហេតុ​ការ​ណ៍ណ៍​ផ្ទុះ​នោះ​កើតឡើង​នៅ​ម៉ោង​ប្រហែល៧និង២៥នាទី​យប់​ម៉ោង​ក្នុងស្រុក​ថ្ងៃ​អង្គារ។ មេដឹកនាំ​វិហា​រលោក Mohammad Ayaz Niazi ស្លាប់​នៅក្នុង​ហេតុការណ៍​នោះ៕

ប្រភពព័ត៌មាន RT ផ្សាយ​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here