មេដឹកនាំលេចធ្លោឃឺដ និងជាប្រធានគណបក្សប្រជាធិបតេយ្យឃឺដ (KDP) ដែលកំពុងកាន់អំណាចគឺលោក Masoud Barzani បានជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ីរ៉ាក់ នៅទីក្រុង Erbil គឺលោក Matthew Tueller ដើម្បីពិភាក្សាអំពីការវិវឌ្ឍន៍នយោបាយ និងសន្តិសុខចុងក្រោយនៅក្នុងតំបន់។
ការកើតឡើងជាថ្មីនៃក្រុមរដ្ឋអ៊ីស្លាមជាមួយនឹងសកម្មភាពភេរវកម្មដែលកំពុងកើនឡើងរបស់ក្រុមនេះជាពិសេសនៅក្នុងតំបន់ឃឺដដែលមានជម្លោះរវាងរដ្ឋាភិបាលទីក្រុង Erbil និងរដ្ឋាភិបាល រដ្ឋធានី Baghdad គឺស្ថិតនៅលើរបៀបវារៈនៃការប្រជុំនេះ។
យោងតាមការអង្គប្រជុំនេះបានអោយដឹងថាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់បានកោតសរសើរតួនាទីរបស់លោក Barzani ក្នុងការលើកកម្ពស់ការរួមរស់ដោយសន្តិវិធីនៅទូទាំងតំបន់ឃឺដ និងនៅក្នុងតំបន់ដែលមានជម្លោះ។ ផងដែរកិច្ចប្រជុំនេះក៏ពិភាក្សាផងដែរជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញក្រសួងដែលនៅទំនេរនៅក្នុងរដ្ឋាភិបាលអ៊ីរ៉ាក់ថ្មី និងទំនាក់ទំនងរវាងតំបន់ឃឺដ អ៊ីរ៉ាក់ និងសហរដ្ឋអាមេរិ ៕
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២០









