ដូ​ណា​ល់ ត្រាំ បញ្ជា​អោយ​ដាក់ពង្រាយ​កងទ័ព​រាប់​ពាន់​នាក់ ដើម្បី​ទប់ស្កាត់​ក្រុមបាតុករ

0

លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ពី​ការដាក់​ពង្រាយ​កងទ័ព​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់ និង​ប៉ូលិស​រាប់ពាន់នាក់ ដើម្បី​ទប់ស្កាត់​បាតុកម្ម។

ក្រុមបាតុករ​បាននាំគ្នា​តវ៉ា​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​នៅតាម​តំបន់​ជាច្រើន​ទៀត ក្នុងនោះ​អគារ និង​ហាង​ទំនិញ​ជាច្រើន​រង​ការបំផ្លិចបំផ្លាញ ជាពិសេស​គឺ​នៅក្បែរ​សេត​វិមាន។

មកដល់ពេលនេះ ប៉ូលិស បាន​បាញ់​ឧស្ម័ន​បង្ហូរ​បង្ហូរទឹក​ភ្នែក​បំបែកហ្វូង​បាតុករ នៅតាម​ដងផ្លូវ នៅក្បែរ​សេត​វិមាន​តែម្ដង ប៉ុន្តែ​សភាពការណ៍​ចេះតែ​ធ្ងន់ធ្ងរទៅៗ ជាហេតុ​នាំអោយ លោក ត្រាំ សម្រេចចិត្ត​បញ្ជូន​កងទ័ព​ប្រដាប់អាវុធ​ធុន​ធ្ងន់​រាប់ពាន់នាក់, រួមទាំង​យោធា និង​កងកម្លាំង រក្សា​សណ្ដាប់ធ្នាប់ ដើម្បី​បញ្ឈប់​កុបកម្ម, ការបំផ្លិចបំផ្លាញ​ទ្រ​ព​សម្បត្តិ និង​ការវាយប្រហារ​លើ​អ្នក​មិន​ដឹងអី។

គួរ​បញ្ជាក់ថា ការផ្ទុះ​ចលាចល​ស្ទើរតែ​នៅ​ពាសពេញ​ប្រទេស​នេះ បាន​កើតឡើង​ក្រោយ​ការស្លាប់​របស់​ពលរដ្ឋ​ស្បែក​ខ្មៅ​អាមេរិក លោក George Floyd នៅ​ទីក្រុង Minneapolis នៃ​រដ្ឋ Minnesota កាលពី​សប្តាហ៍ កន្លងទៅ ដោយសារតែ​ប៉ូលិស​បាន​គៀប​សង្ក​ក់-ក រហូតដល់​ស្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here