ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអាល្លឺម៉ង់លោក Richard Grenell បានប្រកាសលាលែងចេញពីតំណែងកាលពីថ្មីៗនេះ បន្ទាប់ពីលោកបានឡើងកាន់តំណែតបានត្រឹមតែ២ឆ្នាំ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT បានដោយឱដឹងថា លោកឈ្មោះ Robin Quinville មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការទូតនឹងឡើងកាន់តំណែងជាអគ្គរដ្ឋទូតស្តីទីជំនួសលោក Richard Grenell ។
ការលាលែងចេញពីតំណែងរបស់លោក Richard Grenell មិនត្រូវបានបញ្ជាក់អំពីមូលហេតុ ឲ្យបានច្បាស់លាស់នោះឡើយ ប៉ុន្តែមានការរំពឹងថា លោកនឹងទៅជួយដល់យុទ្ធនាការឃោសនាបោះឆ្នោត របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា ក្នុងរយៈពេលលោក Richard Grenell ត្រូវបានសារព័ត៌មានអាល្លឺម៉ង់ដាក់រហស្សនាមឲ្យថា «មន្ត្រីទូតដ៏គគ្លើន មិនប្រក្រតី និងឈ្លើយ» ហើយកាលពីខែឧសភា ឆ្នាំ២០១៨ ក្រោយពីបានឡើងកាន់តំណែងភ្លាមៗ លោក Richard Grenell បានព្រមានមិនឲ្យក្រុមហ៊ុននានារបស់អាល្លឺម៉ង់រកស៊ីជាមួយអ៊ីរ៉ង់៕
ដកស្រង់ចេញពីសារព័ត៌មាន RT នៅថ្ងៃទី០២ ខែមិថុនា និងប្រែសម្រូលដោយ វល័ក្ខ









