នៅថ្ងៃពុធ ទី០៣ ខែមិថុនា រដ្ឋាភិបាលក្រុងប៉េកាំងមានប្រតិកម្មយ៉ាងខ្លាំងលើចក្រភពអង់គ្លេសជុំវិញការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសចំពោះទីក្រុងហុងកុង។
អ្នកនាំពាក្យក្រសួងការបរទេសចិនមានប្រសាសន៍ថា ចក្រភពអង់គ្លេសពុំមានអំណាចអាជ្ញាធរ ឬអំណាចត្រួតពិនិត្យទៅលើទីក្រុងហុងកុងនោះទេ ហើយការគំរាមកំហែងណាមួយចំពោះស្ថិរភាព និងភាពរុងរឿងទៅលើទីក្រុងនេះគឺកើតមកពីកំលាំងបរទេស។
ទាក់ទិនទៅនឹងប្រតិកម្មរបស់រដ្ឋាភិបាលក្រុងប៉េកាំងគឺបណ្តាលមកពីរដ្ឋលេខាធិការក្រសួងការបរទេសលោក Dominic Raab បានព្រមានទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ អំពីការលើកឡើងពីច្បាប់សន្តិសុខជាតិផ្តាច់ការ និងបានជំរុញទីក្រុងប៉េកាំងគោរពដល់ស្វ័យភាពរបស់ទីក្រុងហុងកុង។
គួររំលឹកផងដែរថា នៅថ្ងៃពុធ រដ្ឋមន្ត្រីប្រទេសចិនបានគូសបញ្ជាក់បន្ថែមថា របាយការណ៍ព័ត៌មានមួយដែលអះអាងថា ប្រទេសចិនបានពន្យាពេលក្នុងការចែករំលែកព័ត៌មានអំពីជំងឺកូវីដ១៩ ជាមួយអង្គការសុខភាពពិភពលោកគឺជាព័ត៌មានមិនពិត៕
ប្រែសម្រួលដោយ៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០