រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី Ruhsar Pekcan បាននិយាយកាលពីថ្ងៃពុធនេះថា ប្រទេសតួកគីនឹងបើកច្រកព្រំដែន Gurbulak របស់ខ្លួនជាមួយអ៊ីរ៉ង់ និងច្រកព្រំដែន Habur ជាមួយប្រទេសអ៊ីរ៉ាក់នៅសប្តាហ៍នេះដើម្បីជួយជំរុញពាណិជ្ជកម្ម ខណៈវិធានការទប់ស្កាត់មេរោគកូវីដ១៩ន ត្រូវបានបន្ធូរបន្ថយ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ TRT លោកស្រី Pekcan បានបន្ថែមថាកិច្ចព្រមព្រៀងសហជីពគយជាមួយសហភាពអ៊ឺរ៉ុបក៏ត្រូវតែធ្វើបច្ចុប្បន្នភាពផងដែរនាពេលឆាប់ៗនេះ ដើម្បីជួយលើកកម្ពស់ពាណិជ្ជកម្មរវាងភាគីទាំងពីរ។
ប្រែសម្រួលដោយ៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២០









