ការវាយប្រហារថ្មីលើមន្ត្រីប៉ូលិសនៅក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកអាចមានពាក់ព័ន្ធជាមួយករណីអំពើរភេរវកម្ម ដែលហេតុការណ៍នោះកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២០ ។
ការវាយលើមន្ត្រីប៉ូលិសនាពេលថ្មីៗនេះកើតឡើងនៅស្រុក Brooklyn ក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។ បើយោងតាមប្រភពទូរទស្សន៍ NBC ដកស្រង់ប្រភពមន្ត្រីបានឱ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី០៥ ម្សិលមិញ ហើយវាអាចមានពាក់ព័ន្ធទៅនឹងករណីអំពើរភេរវកម្ម។ ការវាយប្រហារកើតឡើងក្រោយពីមានការដាក់បម្រាមគោចរលើការតវ៉ាបណ្តាលមកពីមរណភាពបុរសអាមេរិកាំងស្បែកខ្មៅ លោក ជច៍ ផ្លយ (George Floyd) នៅរដ្ឋ Minnesota។
ជនដៃដល់បានវាយប្រហារលើក្រុមប៉ូលិសដែលកំពុងដើរល្បាតតាមដងផ្លូវដោយប្រើកាំបិតហើយបណ្តាលឱ្យមន្ត្រីប៉ូលិសម្នាក់របួសនៅក។ ក្នុងអំឡុងពេលនោះ ក្រោយពីមានការវាយប្រហារប្រើកាំបិតរួច មានការបាញ់ប្រហារបន្ថែម បណ្តាលឱ្យមន្ត្រីប៉ូលិសចំនួនពីរនាក់ផ្សេងទៀតរងរបួស។ ក្រោយមកអ្នកវាយប្រហារនោះក៏បានរងរបួសផងដែរ ហើយពេលនេះគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។
ដើម្បីទប់ទល់នឹងកុបកម្មនេះ មានការអនុវត្តច្បាប់មូលដ្ឋានទទួលបានការគាំទ្រពីឆ្មាំជាតិ។ រហូតមកដល់ពេលនេះមានទីក្រុងចំនួន៤០នៅក្នុងសហរដ្ឋអាមេរិក រួមទាំងទីក្រុងញូវយ៉កបានដាក់បម្រាមគោចរ។ ភាពវឹកវរដែលរីករាលដាលដល់រដ្ឋជាច្រើននៅក្នុងសហរដ្ឋអាមេ
រិកកើតឡើងដោយសារការស្លាប់របស់ជនជាតិអាមេរិកកាំងស្បែកខ្មៅលោក ជច៍ ផ្លយ (George Floyd) នៅរដ្ឋ Minnesota ។
គួររំលឹកផងដែរថា ការឃាត់ខ្លួនបុរសអាមេរិកាំងស្បែកខ្មៅ លោក ជច៍ ផ្លយ (George Floyd) រហូតបណ្តាលឱ្យស្លាប់ធ្វើឡើងដោយកំលាំងនគរបាលចំនួនបួននាក់នៅថ្ងៃទី២៥ ខែឧសភាសប្តាហ៍មុនដោយសង្ស័យថា លោកផ្លយបានប្រើក្រដាសប្រាក់ក្លែងក្លាយ។ នៅថ្ងៃទី២៦ ខែឧសភា ប៉ូលិសទាំង៤នាក់ត្រូវបានបណ្តេញចេញពីការងារ។ នៅថ្ងៃទី២៩ ខែ
ឧសភា អតីតប៉ូលិសលោក Derek Chauvin ត្រូវបានចាប់ខ្លួនពីបទឃាតកម្មកំរិតទី៣ និងបទមនុស្សឃាតកំរិត២ ។ ទោះយ៉ាងណានៅថ្ងៃទី០៣ ខែមិថុនា អគ្គមេធាវីនៃរដ្ឋ Minnesota លោក Keith Ellison បានដាក់ការចោទប្រកាន់ប្រឆាំងនឹងលោក Chauvin មកករណីឃាតកម្មកំរិតទី២ ។ អតីតមន្ត្រីប៉ូលិសពាក់ព័ន្ធចំនួន៣រូបផ្សេងទៀតត្រូវបានចាប់ខ្លួន ដោយជាប់ចោទពីបទជួយជ្រោមជ្រែង និងបទឃាតកម្មកំរិត២ ៕
ប្រែសម្រួលប៉ោក លក្ខិណា
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០









