អគ្គរដ្ឋទូតអាមេរិកលោក William Barr បានប្រកាសក្នុងសន្និសីទកាសែតមួយថា ភាពចលាចលកុបកម្មឥតឈប់ឈរក្នុងរដ្ឋធានីនៅសហរដ្ឋអាមេរិកបណ្តាលឱ្យបុគ្គលិកភ្នាក់ងារសន្តិសុខអាមេរិកនិងបុគ្គលិកសេវាកម្មពិសេសចំនួន១១៤នាក់រងរបួសក្រោមស្ថានភាព របួសមានកំរិតផ្សេងៗគ្នា។ លោក Barr មានប្រសាសន៍ថា៖

“ចាប់ពីថ្ងៃសៅរ៍រហូតមកដល់ថ្ងៃនេះ ចំនួនមនុស្សរងរបួសយ៉ាងច្រើននេះកើតឡើងនៅចុងសប្តាហ៍ ដោយមានអ្នករងរបួសចំនួន១១៤នាក់សុទ្ធតែជាមន្ត្រីអនុវត្តតាមច្បាប់ហើយភាគច្រើនពួកគេជាភ្នាក់ងារសហព័ន្ធនិងបានបំពេញកាតព្វកិច្ចដែលនាំឱ្យរងរបួសស្នាមនៅជុំវិញសេតវិមាន។ មន្ត្រីដែលត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន២២ នាក់ ហើយភាគច្រើនពួកគេរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ។ ការរងរបួស ឬការប៉ះទង្គិចទាំងនោះទាមទារឱ្យមានការត្រួតពិនិត្យ និងការព្យាបាល”។
ដូចដែលព័ត៌មានមុនបានចុះផ្សាយបង្ហាញឱ្យឃើញថា ភាពវឹកវរដែលរីករាលដាលដល់រដ្ឋជាច្រើននៅក្នុងសហរដ្ឋអាមេរិកកើតឡើងដោយសារការស្លាប់របស់ជនជាតិអាមេរិកកាំងស្បែកខ្មៅលោក ជច៍ ផ្លយ (George Floyd) នៅរដ្ឋ Minnesota។
ការឃាត់ខ្លួនបុរសអាមេរិកាំងស្បែកខ្មៅ លោក ជច៍ ផ្លយ (George Floyd) រហូតបណ្តាលឱ្យស្លាប់ធ្វើឡើងដោយកំលាំងនគរបាលចំនួនបួននាក់នៅថ្ងៃទី២៥ខែឧសភាសប្តាហ៍មុនដោយសង្ស័យថា លោកផ្លយបានប្រើក្រដាសប្រាក់ក្លែងក្លាយ។ នៅថ្ងៃទី២៦ ខែឧសភា ប៉ូលិសទាំង៤នាក់ត្រូវបានបណ្តេញចេញពីការងារ។
នៅថ្ងៃទី២៩ ខែឧសភា អតីតប៉ូលិសលោក Derek Chauvin ត្រូវបានចាប់ខ្លួនពីបទឃាតកម្មកំរិតទី៣ និងបទមនុស្សឃាតកំរិត។ ទោះយ៉ាងណានៅថ្ងៃទី០៣ ខែមិថុនា អគ្គមេធាវីនៃរដ្ឋ Minnesota លោក Keith Ellison បានដាក់ការចោទប្រកាន់ប្រឆាំងនឹងលោក Chauvin មកករណីឃាតកម្មកំរិតទី២ ។
អតីតមន្ត្រីប៉ូលិសពាក់ព័ន្ធចំនួន៣រូបផ្សេងទៀតត្រូវបានចាប់ខ្លួនដោយជាប់ចោទពីបទជួយជ្រោមជ្រែងនិងបទឃាតកម្មកំរិត។ ដើម្បីទប់ទល់នឹងកុបកម្មនេះ មានការអនុវត្តច្បាប់មូលដ្ឋានទទួលបានការគាំទ្រពីឆ្មាំជាតិ។ រហូតមកដល់ពេលនេះមានទីក្រុងចំនួន៤០នៅក្នុងសហរដ្ឋអាមេរិក រួមទាំងទីក្រុងញូវយ៉កបានដាក់បម្រាមគោចរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០









