ប៉ូឡូញ និង​បាល់​ទិ​ក នឹង​បើក​ព្រំដែន​រួមគ្នា​នៅ​សប្តាហ៍​ក្រោយនេះ

0

នាយករដ្ឋមន្ត្រី​លី​ទុយ​អា​នី​លោក Saulius Skvernelis និយាយ​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​សន្និសីទ​វី​ដេ​អូ​ជាមួយ​សម​ភាគី​ប៉ូឡូញ​របស់គាត់​ថា ប្រទេស​ប៉ូឡូញ​និង​រដ្ឋបាល់​ទិ​ក​នឹង​បើក​ព្រំដែន​របស់​ពួកគេ​នៅ​សប្តាហ៍​ក្រោយនេះ។

លោក Skvernelis និយាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ប៉ូឡូញ Mateusz Morawiecki ស្តីពី​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ។

ប្រទេស​លី​ទុយ​អា​នី ឡា​វី និង​អេ​ស្តូ​នៀ​បាន​បើក​ព្រំដែន​រួម​របស់​ពួកគេ​នៅ​ថ្ងៃទី ១៥ ខែឧសភា​ដោយ​បង្កើតជា “ការធ្វើ​ដំណើរ​ជា​លក្ខណៈ​ពពុះ” ដំបូងបង្អស់​នៅក្នុង​សហភាព​អ៊ឺរ៉ុប​ក្នុង​គោលបំណង​ដើម្បី​ចាប់ផ្តើម​សេដ្ឋកិច្ច​ដែល​ជាប់គាំង​នេះ។បណ្តា​ប្រទេស​បាល់​ទិ​កនីមួយៗអនុញ្ញាតឱ្យ​ចូលទៅក្នុង​តំបន់​ធ្វើដំណើរ​រួមគ្នា​របស់​ពួកគេ​ពី​បណ្តា​ប្រទេស​ភាគច្រើន​នៅ​អ៊ឺរ៉ុប៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here