អេ​ស្ប៉ា​ញ​ដាក់ចេញ​នូវ​ការបើក​ព្រំដែន​ឡើងវិញ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​មុន​ខែកក្កដា​ខាងមុខនេះ

0

ប្រទេស​អេ​ស្ប៉ា​ញ​គ្រោង​នឹង​បន្ធូរបន្ថយ​ការបិទ​ប្រទេស​ដោយសារតែ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណាវី​រុស​នេះ​នៅក្នុង​ទីក្រុង​ធំ​បំផុត​ចំនួន​ពីរ​របស់ខ្លួន​ចាប់ពី​ថ្ងៃ​ច័ន្ទ​ខាងមុខនេះ ប៉ុន្តែ​ប្រទេស​នេះ​នឹងមិន​ចាប់ផ្តើម​បើក​ព្រំដែន​របស់ខ្លួន​ទៅកាន់​ភ្ញៀវទេសចរ​បរទេស​មុន​ថ្ងៃទី ១ ខែកក្កដា​ឡើយ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Salvador Illa និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ការ​រឹតបន្តឹង​មួយចំនួន​នឹងត្រូវ​បាន​ដក​នៅក្នុង​ទីក្រុង​ម៉ា​ឌ្រី​ត និង​បា​សេ​ឡូ​ណា​ដែល​រហូតមក​ដល់ពេលនេះ​នៅ​ពីក្រោយ​កម្មវិធី​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​នៅក្នុង​ប្រទេស។

ចាប់ពី​ថ្ងៃ​ច័ន្ទ​នេះ អតិថិជន​របស់​បារ និង​ភោជនីយដ្ឋាន​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​អង្គុយ​នៅ​ខាងក្រៅ​ហាង ហើយក្មេងៗនឹង​អាច​លេង​នៅ​ខាងក្រៅ​បាន​នៅពេល​ថ្ងៃ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ Reyes Maroto និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ព្រំប្រទល់​ដី​នឹង​បើក​ឡើងវិញ​ចាប់ពី​ថ្ងៃទី ២២ ខែមិថុនា ប៉ុន្តែ​ក្រោយមក​ក្រសួង​របស់លោក​ស្រី​ក៏​ប្រកាស​អំពី​កាលបរិច្ឆេទ​សម្រាប់​ថ្ងៃទី ១ ខែកក្កដា​វិញ នេះ​បើ​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោកស្រី Maria Jesus Montero បាន​ប្រាប់​អ្នកយកព័ត៌មាន។ “វា​នឹងមិន​មានការ​ផ្លាស់ប្តូរ​ជំហរ​របស់​រដ្ឋាភិបាល​ទេ” ៕

សម្រួល៖ ​សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here