អឺរ៉ុប​នឹង​បើក​អោយមាន“ ព្រំដែន​សេរី” ម្តងទៀត​នៅ​ចុងខែ​មិថុនា​នេះ

0

ស្នងការ​កិច្ចការ​ផ្ទៃក្នុង​សហភាព​អឺរ៉ុប​លោក Ylva Johansson និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​អឺរ៉ុប​នឹង​បើក​អោយមាន​តំបន់​ធ្វើដំណើរ​របស់ខ្លួន និង​ការ​ដំណើរការ​ម្តងទៀត​នៅ​ចុងខែ​នេះ។

បណ្តា​ប្រទេស​នៅក្នុង​តំបន់ Schengen ដែលមាន ២៦ ប្រទេស​ដាក់​កម្រិត​ទៅលើ​ព្រំដែន​ដោយ​មិន​ពិគ្រោះ​ជាមួយ​ប្រទេសជិតខាង​របស់​ពួកគេ​បន្ទាប់ពី​ការឆ្លង​កូ​រ៉ូ​ណា​វីរុស​នេះ​នៅក្នុង​ប្រទេស​អ៊ីតាលី​កាលពី​ខែកុម្ភៈ។ ការផ្លាស់ប្តូរ​ទាំងនេះ​បណ្តាលឱ្យមាន​ការកកស្ទះ​ចរាចរណ៍ និង​រារាំង​ក្នុង​ការបញ្ជូន​វេជ្ជសាស្ត្រ​ផងដែរ។

លោក Johansson ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់​ពីស​ន្និ​សីទ​កាសែត​ថា“ ខ្ញុំ​ជឿជាក់ថា​ខ្ញុំ​នឹង​វិលត្រឡប់​ទៅរក​ការបំពេញ​ការងារ​ពេញលេញ​វិញ​នៅ​តំបន់ Schengen និង​សេរីភាព​ក្នុងការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​មិន​ឲ្យ​យឺត​ជាង​ចុងខែ​មិថុនា​ឡើយ” ។

មជ្ឈមណ្ឌល​ការពារ​និង​គ្រប់គ្រង​ជំងឺ​អឺរ៉ុប​ជឿជាក់ថា​ការ​បង្ខាំង និង​វិធានការ​សុខភាព​ផ្សេងទៀត​កំពុងដំណើរការ។ ទីភ្នាក់ងារ​ព័ត៌មាន AP ដកស្រង់​សំដី​របស់លោក Johansson ថា​រាល់​ការធ្វើដំណើរសំខាន់ៗទៅកាន់​អឺរ៉ុប​ពី​ខាងក្រៅ​គឺ​ត្រូវបាន​រឹតត្បិត​រហូតដល់​ថ្ងៃទី ១៥ ខែមិថុនា​ប៉ុន្តែ​រដ្ឋមន្ត្រី​ជាច្រើន​លើកឡើងថា​ពួកគេ​ចង់​ឲ្យ​ឱសានវាទ​នេះ​ពន្យារ​ដល់​ដើមខែ​កក្កដា៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here