ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និយាយកាលពីថ្ងៃសុក្រថាលោកសំរេចចិត្តលុបចោលការបិទប្ឬទេសនៅចុងសប្តាហ៍។ លោកប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍បន្ទាប់ពីមានប្រតិកម្មជាសាធារណៈ។
ក្រសួងមហាផ្ទៃនិយាយនៅមុននេះថា បទបញ្ជាស្នាក់នៅក្នុងផ្ទះនៅទីក្រុងចំនួន ១៥ អាចជួយការពារការរីករាលដាលនៃមេរោគឆ្លងនេះដោយបន្តគោលនយោបាយបញ្ឈប់ការបិទប្រទេសនៅចុងសប្តាហ៍នេះ។
លោក Erdogan ពន្យល់នៅក្នុងធ្វីតធឺរកាលពីថ្ងៃសុក្រថារដ្ឋាភិបាលត្រូវដាក់នូវការបិទប្រទេសនៅចុងសប្តាហ៍បន្ទាប់ពីករណីនៃកូវីដ ១៩ ថ្មីៗនេះកើនឡើងពីប្រហែល ៧០០ ដល់ជិត ១០០០ ករណី ។
លោកប្រធានាធិបតីនិយាយថា“ ទោះយ៉ាងណាប្រតិកម្មដែលយើងបានទទួលពីប្រជាជនរបស់យើងបានជំរុញឱ្យយើងវាយតំលៃការសម្រេចចិត្តឡើងវិញ” ។ លោកជំរុញឱ្យពលរដ្ឋអនុវត្តតាមវិធានការគម្លាតសង្គម និងអនាម័យផងដែរ៕
សម្រួល៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០