ការិយាល័យរបស់នាយករដ្ឋមន្ត្រីនិយាយថាប្រទេសអាល់ហ្សេរីនឹងចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចមួយចំនួនឡើងវិញនិងអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការឡើងវិញចាប់ពីថ្ងៃអាទិត្យដោយធ្វើការអត្ថាធិប្បាយលើផែនការដើម្បីបញ្ចប់ការបិទប្រទេសដោយសារតែមេរោគកូរ៉ូណាវីរុសនេះ។
វិស័យសំណង់ និងការងារសាធារណៈនឹងចាប់ផ្តើមសកម្មភាពឡើងវិញដើម្បីជួយបន្ធូរបន្ថយផលប៉ះពាល់នៃការរឹតបន្តឹងដែលបានដាក់នៅក្នុងខែមីនា។ រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញដូចជាហាងលក់សំភារៈប្រើប្រាស់ក្នុងផ្ទះ ហាងបន្លែ និងផ្លែឈើ ហាងនំ និងហាងកាត់សក់បុរសជាដើម។
ដំណាក់កាលទី ២ នៃការបន្ធូរបន្ថយការបិទប្រទេសនេះនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមិថុនាដែលអនុញ្ញាតឱ្យអាជីវកម្មកាន់តែច្រើនចាប់ផ្តើមប្រតិបត្តិការឡើងវិញ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រឱ្យដឹងថារហូតមកដល់ពេលនេះប្រទេសអាហ្វ្រិកខាងជើងរាយការណ៍ពីករណីឆ្លងវីរុសវីរុសនេះចំនួន ៩,៨៣១ ករណីជាមួយនឹងការស្លាប់ចំនួន ៦៨១ នាក់៕
សម្រួល៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០









