ប្រទេសសិង្ហបុរីគ្រោងនឹងផ្តល់ឧបករណ៍ពាក់ដែលអាចកំណត់អត្តសញ្ញាណមនុស្សដែលបានធ្វើអន្តរកម្មជាមួយអ្នកផ្ទុកកូរ៉ូណាវីរុសដល់ប្រជាជនទាំងអស់ចំនួន ៥,៧ លាននាក់នេះបើយោងតាមរដ្ឋមន្ត្រីទទួលបន្ទុកគំនិតផ្តួចផ្តើមរបស់ប្រទេសឆ្លាតវៃមួយនេះ។
លោក Vivian Balakrishnan និយាយកាលពីថ្ងៃសុក្រថា “យើងកំពុងអភិវឌ្ឍហើយនឹងដាក់បង្ហាញឧបករណ៍ចល័តបាន…. ហើយមិនអាស្រ័យលើកម្មសិទ្ធិរបស់ស្មាតហ្វូននោះទេ” ។ឧបករណ៍តូចដែលអាចត្រូវបានពាក់នៅលើកាបូបយួរដៃ និងភ្ជាប់ជាមួយនឹងប្រព័ន្ធប្ល៊ូធូសដែលផ្អែកនៅលើស្មាតហ្វូន។
អ្នកជំនាញជាច្រើនបានលើកឡើងពីកង្វល់ឯកជនភាពអំពីឧបករណ៍តាមដានទំនាក់ទំនងនេះ។ រ៉យទ័រនិយាយថាទិន្នន័យដែលប្រមូលបានតាមរយៈកម្មវិធីមុនរបស់ខ្លួនត្រូវបានអ៊ិនគ្រីប និងរក្សាទុកក្នុងទូរស័ព្ទរបស់អ្នកប្រើប្រាស់ហើយនឹងត្រូវផ្ទេរទៅឱ្យអាជ្ញាធរប្រសិនបើបុគ្គលនោះត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគនេះ៕
សម្រួល៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០









