ទីក្រុង​ប៉េកាំង៖ ការបង្ខំ​ក្រុមហ៊ុន​ចិន​ចេញពី​ការដោះដូរ​ទំនិញ​នៅ​សហរដ្ឋអាមេរិក​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​អាមេរិក

0

ទីក្រុង​ប៉េកាំង​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ការបង្ខំ​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​របស់​ចិន​ដកថយ​ពី​ការផ្លាស់ប្តូរ​ភាគហ៊ុន​អាមេរិក​នោះ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​អាមេរិក​យ៉ាងធ្ងន់ធ្ងរ។

ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​រាយការណ៍​ថា​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Geng Shuang ក៏បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​ផងដែរ​ថា​បានធ្វើ​ឱ្យមាន“ ការធ្វើ​អន្តរ​កម្ម​យ៉ាង​រហ័ស” អំពី​ការអនុវត្ត​គណនេយ្យ​របស់​ក្រុមហ៊ុន​ជាច្រើន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។

អ្នកនាំពាក្យ​រូបនេះ​ធ្វើ​អត្ថាធិប្បាយ​នៅពេល​សួរ​អំពី​ការកត់សម្គាល់​របស់លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​​អាមេរិក​ព្រមាន​អំពី​វិនិយោគិន​អាមេរិក​អំពី​ការអនុវត្ត​គណនេយ្យ​ក្លែងបន្លំ​របស់​ក្រុមហ៊ុន​ជាច្រើន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​នោះ។

ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បានចេញ​អនុស្សរណៈ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​អំពាវនាវ​ឱ្យមាន​អនុសាសន៍​ដែល​ត្រូវ​ចេញ​ក្នុង​រយៈពេល​ពីរ​ខែ​ដើម្បី​ការពារ​វិនិយោគិន​អាមេរិក​ពីអ្វី​ដែល​លោក​បាន​និយាយថា ការបរាជ័យ​របស់​ទីក្រុង​ប៉េកាំង​មិន​អនុញ្ញាត​ឱ្យធ្វើ​សវនកម្ម​លើ​ក្រុមហ៊ុន​ជាច្រើន​ចិន​ដែល​បាន​ចុះបញ្ជី​នៅ​អាមេរិក​នោះ៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here