សាកលវិទ្យាល័យ Johns Hopkins បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីអាជ្ញាធរសហព័ន្ធ និងមូលដ្ឋានថា ចំនួនអ្នកស្លាប់ដោយសារមេរោគកូវីដ១៩បានឈានដល់ចំនួន៤០០,០១៣នាក់នៅទូទាំងពិភពលោក។
យោងតាមប្រភពព័ត៌មានពីសាកលវិទ្យាល័យស្រាវជ្រាវដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ថា ចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលេខរៀងទី១ដោយសារតែជំងឺកូវីដ១៩គឺសហរដ្ឋអាមេរិក ដែលមានអ្នកស្លាបចំនួន ១០៩,៨០០ នាក់ និងចក្រភពអង់គ្លេសនៅលេខរៀងទី២ មានអ្នកស្លាប់ចំនួន ៤០,៦០០នាក់ ប្រទេសប្រេស៊ីលនៅលេខរៀង៣ មានអ្នកស្លាប់ចំនួន៣៥,៩០០នាក់។ ចំណែកឯនៅប្រទេសអ៊ីតាលីស្ថិតនៅលេខរៀងទី៤ មានអ្នកស្លាប់ចំនួន៣៣,៨០០នាក់ និងប្រទេសបារាំងស្ថិតនៅលេខរៀងទី៥ មានចំនួនអ្នកស្លាប់ ២៩,២០០នាក់។
នៅពេលបច្ចុប្បន្ននេះ មានមនុស្សច្រើនជាងចំនួន៦,៩លាននាក់នៅលើពិភពលោកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកជំងឺកូវីដ១។ សហរដ្ឋអាមេរិកបានបញ្ជាក់ពីចំនួនឆ្លងសរុបដែលជាចំនួនឆ្លងខ្ពស់បំផុតមានចំនួន១,៩២០,០៦។ ប្រទេសប្រេស៊ីលបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដចំនួន ៦៧២,៨៤៦ករណី ប្រទេសរុស្ស៊ីចំនួន ៤៦៧,០៧៣ ករណី និងចក្រភពអង់គ្លេសចំនួន២៨៦,២៩៤ករណី។
ថ្មីៗនេះករណីឆ្លងជំងឺកូវីដ១៩ចំនួន៤៦៧,៦៧៣ករណីត្រូវបានបញ្ជាក់នៅក្នុងប្រទេសរុស្ស៊ី ហើយមានអ្នកជំងឺចំនួន ២២៦,៧៣១នាក់បានជាសះស្បើយ។ ទិន្នន័យចុងក្រោយរបស់ប្រទេសរុស្ស៊ីបង្ហាញថាមានអ្នកស្លាប់ចំនួន ៥,៨៥៩នាក់នៅទូទាំងប្រទេស។ ទាក់ទងទៅនឹងការបញ្ចូនព័ត៌មាន រដ្ឋាភិបាលរុស្ស៊ីបានបង្កើតបណ្តាញទូរស័ព្ទតាមអ៊ីនធឺរណិតដើម្បីធ្វើឱ្យសាធារណជនទទួលបានបច្ចុប្បន្នភាពពីស្ថានភាពជំងឺឆ្លង។
គួររំលឹកផងដែរថា នៅចុងខែធ្នូ ឆ្នាំ២០១៩ មន្ត្រីចិនបានជូនដំណឹងដល់អង្គការសុខភាពពិភពលោក (WHO) អំពីការផ្ទុះឡើងនៃជំងឺរលាកសួតដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីក្រុងWuhanស្ថិភាគកណ្តាលប្រទេសចិន។ ចាប់តាំងពីពេលនោះមកករណីឆ្លងមេរោគដែលអង្គការសុខភាពពិភពលោកកំណត់ឈ្មោះថាជាជំងឺកូវីដ១៩ ត្រូវបានគេរាយការណ៍ថា មានករណីឆ្លងនៅគ្រប់តំបន់នៅក្នុងពិភពលោកក្នុងនោះរួមមានទាំងនៅប្រទេសរុស្ស៊ីផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០









