កងទ័ព​អូស្ត្រាលី​បញ្ចប់​បេសកកម្ម​បណ្តុះបណ្តាល​ទ័ព​អ៊ីរ៉ាក់​ចំនួន ៤៧ពាន់​នាក់ ពី​របៀប​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម ISIS

0

ប្រទេស​អូស្ត្រាលី​ចាប់ផ្តើម​បង្កើត​ប្រតិបត្តិការ​បណ្តុះបណ្តាល​ដ​ល់​កងទ័ព​អ៊ីរ៉ាក់​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ក្រុម​ឧទ្ទាម ISIS ចាប់តាំងពី​ឆ្នាំ២០១៥មក។ ប្រតិបត្តិ​ការបណ្តុះ​ធ្វើឡើង​នៅ​ឧទ្យាន​យោធា Tajiក្នុងប្រទេស​អ៊ីរ៉ាក់។ ក្រោយមក​ប្រតិបត្តិ​ការបណ្តុះ​នោះ​ក៏ត្រូវ​បញ្ចប់​នៅ​ដើមឆ្នាំ២០២០ ដោយសារ​តែមាន​បញ្ហា​ជំងឺឆ្លង​កូ​វីដ១៩។

បច្ចុប្បន្ននេះ ពុំមាន​កំលាំង​កងទ័ព​អូស្ត្រាលី​នៅ​សេសសល់​ក្នុង​ឧទ្យាន​យោធា Taji នៅ​ក្រុង​បា​កដាដ​ទៀត​ទេ​ហើយ​បេសកកម្ម​ក៏ត្រូវ​បានបញ្ចប់។ កងទ័ព​អូស្ត្រាលី​បាន​ជួយ​បណ្តុះ បណ្តាល​ដល់​សមា​ជិ​កទ័​ព​អ៊ីរ៉ាក់​ចំនួន ៤៧,០០០នាក់​តាមរយៈ​កម្មវិធី​រួមគ្នា​កសាង​សមត្ថភាព​រវាង​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ (Australia-New Zealand Building Partner Capacity Program )។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោកស្រី Linda Reynolds មានប្រសាសន៍ថា គំនិត​ផ្តួចផ្តើម​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​កម្ចាត់​ឧទ្ទាម​ISIS។លោកស្រី​មានប្រសាសន៍ថា​ក្រោយពី​បាន​ស្វែងយល់​ពី​ដំណើរការសំខាន់ៗដើម្បី​ប្រឆាំង​ឧទ្ទាម និង​ការហ្វឹកហាត់​បង្កើន​សម​ត្ថ​ភាព​របស់​កងកំលាំង​ការពារ​សន្តិសុខ​អ៊ីរ៉ាក់​មានន័យថា បេសកកម្ម​បណ្តុះបណ្តាល​របស់​យើង​នៅ​ឧទ្យាន​យោធា Taji ឈានដល់​ដំណាក់កាល​ធ្វើការ​សន្និដ្ឋាន​សម​ហេតុផល និង​ត្រូវ​បានបញ្ចប់​ជា​ស្ថាពរ។

គួរបញ្ជាក់​បន្ថែម​ផងដែរ​ថា នៅ​ខែវិច្ឆិកា ឆ្នាំ២០១៩ ដៃគូ​ក្នុងស្រុក​របស់​អូស្ត្រាលី​គឺ​សាលា​កុមារ​អ៊ីរ៉ាក់​គឺជា​កន្លែង​ដំបូងបង្អស់​ដែល​កំលាំងចម្រុះ​បាន​ប្រើប្រាស់​ដើម្បី​ធ្វើការ​ប្រកាស​ពី​សមត្ថភាព​ប្រតិបត្តិការ​ឯករាជ្យ​ពេញលេញ ដោយបាន​ផ្ទេរ​ការទទួលខុសត្រូវ​ផ្នែក​បណ្តុះបណ្តាល​ដល់​រដ្ឋាភិបាល​អ៊ីរ៉ាក់​វិញ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន dailymail  ផ្សាយ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here