ប៉ូលិស​ហុងកុង​ចាប់ខ្លួន​មនុស្ស ០២នាក់ សង្ស័យ​ផលិត​គ្រឿងផ្ទុះ    

0

ហុងកុង៖ ក្មេង​ជំទង់​ម្នាក់​អាយុ១៦ឆ្នាំ និង​ស្ត្រី​អាយុ ៥២ឆ្នាំ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​ក្នុង​ទីក្រុង​ហុងកុង​ពីបទ​សង្ស័យ​ផលិត​ឬ​កាន់កាប់​គ្រឿងផ្ទុះ។

អគ្គនាយក​ការិយាល័យ​គ្រឿងញៀន​របស់​ប៉ូលិស​ហុងកុង លោក Chow Cheung-yau បាន​ប្រាប់​សន្និសីទកាសែត​ថា ប៉ូលិស​បាន​តាមដាន​លើ​អ្នក​ដែល​ទិញ​គ្រឿងផ្សំ​គីមី​ឆៅ​សម្រាប់​ផលិត​គ្រឿងផ្ទុះ​ពី​ក្រៅប្រទេស​លើ​អ៊ី​ន​ធឺរ​ណិ​ត​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំមុន​មក។

ក្រោយពី​បានធ្វើការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់ ប៉ូលិស​បាន​ឈានទៅដល់​ធ្វើការ​ចាប់ខ្លួន​មនុស្ស​ទាំង០២នាក់​ក្នុង​បន្ទប់​ស្នាក់នៅ​ចំនួន០២កន្លែង​នៅក្នុង​តំបន់ Wan Chai និង​រឹបអូស​បាន​អាវុធ​ក្លែងក្លាយ​ចំនួន០៤ដើម និង​សារ​ធាតុគីមី​មួយចំនួន​នៅក្នុង​ផ្ទះល្វែង។

មន្ត្រី​កម្ចាត់​គ្រាប់បែក​នៃ​ការិយាល័យ​កំចាត់មីន​ផ្ទុះ លោក Suryanto Chin-chiu មានប្រសាសន៍ថា សម្ភារៈ​ទាំងនោះ​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផលិត​សារធាតុ​គីមី ឬ​រំសេវ​ផ្ទុះ​ហើយ​សារ​ធាតុគីមី​មួយចំនួន​ស្ថិតក្នុង​ស្ថាន​ភាពមិន​ស្ថិតស្ថេរ។ ក្នុងករណី​មាន​គ្រោះថ្នាក់​វា​អាច​បណ្តាលឱ្យមាន​ការឆេះ ឬ​ផ្ទុះ​នៅក្នុង​អគារ​លំនៅដ្ឋាន៕

ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here