យន្តហោះ Air Force C-130 របស់​កងទ័ពអាកាស​អាមេរិក​ធ្លា​ក់នៅ​អ៊ីរ៉ាក់

0

យន្តហោះ​ទ័ពអាកាស​អាមេរិក​ប្រភេទ​ Air Force C-130 មួយគ្រឿង​បាន​ធ្លាក់​ចេញពី​ផ្លូវ​រត់​នៅឯ​ជំរុំ​ Taj Taj ក្នុង​ប្រទេស​​អ៊ីរ៉ាក់នៅពី​ថ្ងៃ​ច័ន្ទ​នេះ បណ្តាលឱ្យ​មនុស្ស ៤នាក់​រងរបួស។

អ្នកនាំពាក្យ​វរសេនីយ៍ឯក ​Myles B. Caggins បាន​និយាយថា​ យន្ដហោះ​នេះ​បើក​ហួស​ផ្លូវ ​ហើយ​បាន​ធ្លាក់ ​នៅ​ថ្ងៃទី៨ ខែមិថុនា​ ប្រហែល​ម៉ោង ១០:១០យប់ (ម៉ោង​នៅ​អ៊ីរ៉ាក់)។

យន្តហោះ​អាមេរិក​ប្រភេទ Air Force C-130 បាន​ចុះចត​នៅឯ​មូលដ្ឋាន​ទ័​ព្ទ​អាកាស ​Taji ប្រទេស​អ៊ីរ៉ាក់​ តែបានហួស​ផ្លូវ​ហើយ​បុក​ជញ្ជាំង​ដែល​បណ្តាលឱ្យ​ខូច​យន្តហោះ រងរបួសមនុស្ស៤នាក់។  ក្រុម​ពន្លត់អគ្គីភ័យ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ស្ថិតនៅ​កន្លែងកើតហេតុ​អស់​រយៈពេល ៤នាទី ហើយ​បាន​ពន្លត់ភ្លើង និង​ជួយ​ជម្លៀស​មនុស្ស​ចេញពី​យន្តហោះ។

មន្ត្រី​អ៊ីរ៉ាក់​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន ​Associated Press ថា​មាន​នាវិក ៧នាក់ និង​អ្នកដំណើរ ២៦នាក់​ស្ថិតនៅលើ​យន្តហោះ​ C-130 នេះ ហើយ​អ្នកបើក​យន្តហោះ ២នាក់​ក្នុងចំណោម​សមាជិក​សេវាកម្ម​ទាំង ៤នាក់​បាន​រងរបួស។

ឧប្បត្តិ​ហេតុនេះ​កំពុង​ស្ថិតនៅក្រោម​ការស៊ើបអង្កេត ហើយក៏​មិនមាន​ការសង្ស័យថា​បណ្តា​ល​មកពី​សកម្មភាពរ​បស់​សត្រូវ​ឡើយ។ បើទោះបីជា​ឧប្បត្តិ​ហេតុនេះ​មិន​ជាប់ទាក់ទង​ជាមួយ​សត្រូវ​ក៏ដោយ​តែ​វា​នៅតែ​ស្ថិតក្រោម​ការស៊ើបអង្កេត។

គួររំលឹកថា​យន្តហោះ​ប្រភេទ​ C-130 គឺជា​យន្តហោះ​ដឹកជញ្ជូន​របស់​យោធា​ដែល​ប្រើប្រាស់​ដោយ​សហរដ្ឋអាមេរិក និង​កងកម្លាំង​ចម្រុះ៕

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here