ភេរវ​ករ​រង​ការបង្ក្រាប​ពី​ទាហាន​ស៊ី​រ៉ី បណ្តាលឱ្យមាន​ការខាតបង់​ទាំង​អាវុធ និង​សមាជិក

0

នៅ​ថ្ងៃ​ចន្ទ ទាហាន​ស៊ី​រ៉ី​បាន​ប្រឈម​នឹង​ការវាយប្រហារ​ដែល​ធ្វើឡើង​ដោយ​ក្រុម​ភេរវ​ករ​នៅ​ទីក្រុង al-Tanjara និង Fatatra axis នៅក្នុង​រដ្ឋធានី Hama នៃ​ប្រទេស​ស៊ី​រ៉ី។

ប្រភពព័ត៌មាន​ពី​យោធា​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន SANA ថា ក្រុម​ភេរ​វករ​ប្រដាប់អាវុធ​មាន​ទីតាំងនៅ​ភាគ​ខាងជើង​តំបន់ Ghab នៅ​ម៉ោង ១៣និង៣០នាទី នៅ​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ បានធ្វើការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​រថយន្ត និង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ទីតាំង​យោធា​ចំនួន​ពីរ​នៅក្នុង​ទីក្រុង al-Tanjara និង al-Fatatra ។

កម្លាំង​ទាហាន​ស៊ី​រី​បាន​ប្រឈម​ជាមួយនឹង​ការវាយប្រហារ។ ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង​អស់​រយៈពេល​ជាច្រើន​ម៉ោង ទាហាន​ស៊ី​រ៉ី​អាច​ដណ្តើមបាន​ការគ្រប់គ្រង​ទីតាំង​យោធា​ចំនួន​ពីរ​មកវិញ។ ប្រតិបត្តិការ​របស់​ទ័ព​ស៊ី​រ៉ី​បណ្តាលឱ្យ​ភាគី​ភេរវ​ករ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​រឹបអូស​បាន​អាវុធ​របស់​ភេរ​វករ និង​សម្ភារៈ​មួយចំនួន ព្រមទាំង​រថយន្ត​ដែល​ដឹក​ស៊ីន​កាំភ្លើង១៤.៥ ។

ស្ថានការណ៍​បាន​វិល​មករក​ភាព​ធម្មតា​វិញ ហើយ​ភេរវ​ករ​ដែល​នៅ​សេសសល់​បាន​រត់គេចខ្លួន​ដោយ​បន្សល់ទុក​សាកសព​រប​ស់​សមាជិក​ភេរ​វករ​មួយចំនួន​ដែល​ត្រូវបាន​សម្លាប់​នៅ​ទីនោះ។ ទាហាន​ស៊ី​រ៉ី​ម្នា​ក់បាន​ស្លាប់ និង​ទាហាន​ជាច្រើន​នាក់​ទៀត​រងរបួស​ផងដែរ៕

បកប្រែដោយ៖ លក្ខិណា
ប្រភពព័ត៌មាន SANA ផ្សាយ​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here