វរសេនីយ៍ឯក​ចូលនិវត្តន៍​អូទ្រីស​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ៣ ឆ្នាំ​ពីបទ​ធ្វើ​ចារកម្ម​ឱ្យ​រុស្ស៊ី

0

អ្នកយកព័ត៌មាន TASS ម្នាក់​រាយការណ៍​ពី​បន្ទប់​សវនាការ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា ​គណៈវិនិច្ឆ័យ​បាន​រកឃើញ​វរសេនីយ៍ឯក​អូទ្រីស ​លោក Martin M មាន​អាយុ ៧១ឆ្នាំ ​ក្នុង​វ័យ​ចូលនិវត្តន៍ ​មាន​កំហុស​ពីបទ​បង្ហាញ​អាថ៌កំបាំង​របស់​រដ្ឋ និង​អាថ៌កំបាំង​យោធា​ដោយ​ចេតនា និង​អាច​បង្កឱ្យមាន​ការ​អន្តរាយ​ដល់​ប្រទេស​អូទ្រីស និង​បាន​បម្រើ​ផលប្រយោជន៍​ដល់​ប្រទេស​រុស្ស៊ី។ បុរស​នោះ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣ឆ្នាំ។

អ្នកនាំពាក្យ​តុលាការ​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន TASS ថា អតីតមន្ត្រីជាន់ខ្ពស់រូបនេះ បានជា​ប់​ឃុំខ្លួន​បណ្តោះអាសន្ន​រយៈ​ពេល ១៨ខែ ហើយ​ជាមួយគ្នានេះដែរ ពេលនេះ​ត្រូវ​រាប់​ថា​ជា​ពេលវេលា​ដែល​លោក​ជាប់ពន្ធនាគារ។ ប្រសិនបើ​សាលក្រម​ចូល​ជា​ធរមាន ការសម្រេចចិត្ត​មួយ​អាច​ត្រូវបាន​ធ្វើឡើង​ដើម្បី​ដោះលែង​ជនជាប់ចោទ​ឱ្យមាន​សេរីភាព។

សាលក្រម​មិនទាន់​ចូល​ជា​ធរមាន​ទេ ក្រុម​មេធាវី​ការពារ​ក្តី​មិនបាន​ដាក់ពាក្យ​បណ្តឹង​ព្រះរាជអាជ្ញា ហើយ​រដ្ឋ Salzburg មិនទាន់​បានធ្វើ​សេចក្តីថ្លែងការណ៍​ណាមួយ​ទេ​រហូតមក​ដល់ពេលនេះ។

មេធាវី​ការពារ​ក្តី​លោក Michael Hofer បានបញ្ជាក់​បន្ថែម​លើ​ព័ត៌មាន​នេះ​ថា “តុលាការ​បាន​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​របស់ខ្ញុំ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល៣ឆ្នាំ​ដោយ​ធ្វើការ​ឃុំឃាំង

បណ្តោះអាសន្ន​រយៈពេល១៨ខែ ហើយ​គាត់​អាច​នឹង​ត្រូវបាន​ដោះលែង​ដោយសារ​តែមាន​លក្ខខណ្ឌ​ដោះលែង”។

គួរ​រំលឹក​ផងដែរ​ថា បុរស​ជនជាតិ​អូទ្រីស​លោក Martin M មាន​អាយុ ៧១ឆ្នាំ​ម្នាក់​អាច​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល ១០ឆ្នាំ។

ព្រះរាជអាជ្ញា Salzburg បាន​ចោទប្រកាន់​គាត់​ពី​ការចែក​ចាយ​អាថ៌កំបាំង​របស់​រដ្ឋ និង​ចែកចាយ​អាថ៌កំបាំង​ផ្នែក​យោធា​ដោយ​ចេតនា​ដើម្បី​ធ្វើឱ្យ​អន្តរាយ​ដល់​ប្រទេស​អូទ្រីស និង​ដើម្បី​ផលប្រយោជន៍​ប្រទេស​រុស្ស៊ី។

យោងទៅតាម​ការចោទប្រកាន់​ជនសង្ស័យ​បានធ្វើ​ការឱ្យ​អង្គភាព GRU របស់​រុស្ស៊ី (អគ្គនាយករង​បុគ្គលិក​ទូទៅ​នៃ​កងកម្លាំងប្រដាប់អាវុធ​នៃ​សហព័ន្ធរុស្ស៊ី)អស់​រយៈពេល២៥ឆ្នាំ ចាប់តាំងពី​ឆ្នាំ ១៩៩៣ ដោយ​លោក​បាន​ផ្តល់ព័ត៌មាន​អំពី​កងកម្លាំងប្រដាប់អាវុធ ប្រព័ន្ធ​អាវុធ​របស់​ប្រទេស​អូទ្រីស គោលបំណង​នៃ​កម្លាំង​មូលដ្ឋាន និង​ទ័ពអាកាស។

យោងតាម​ប្រភពពី​អ្នកស៊ើប​អង្កេត​ការណ៍​បានឱ្យដឹងថា បុរស​នោះបាន​ទទួល​ប្រាក់​ជិត៣០ម៉ឺន​អឺរ៉ូ​ជាការ​ទូទាត់។

ជនសង្ស័យ​បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់។ មេធាវី​របស់គាត់​បាន​និយាយថា​បុរស​អាយុ៧១ឆ្នាំ​រូបនេះ​មិនបាន​បំបែក​អាថ៌កំបាំង​របស់​រដ្ឋ​ទេ ហើយ​គាត់​បាន​ប្រមូល​តែ​ព័ត៌មាន​មកពី​ប្រភព​បើកចំហរ​មានដូចជា​ពី​វ៉ិ​ប​សាយ និង​កាសែត​ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here