ក្រសួងសុខាភិបាលអ៊ីស្រាអែលបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៧៥ករណីនៅថ្ងៃពុធ ហើយករណីឆ្លងថ្មីនេះបាននាំឱ្យចំនួនឆ្លងជំងឺសរុបនៅក្នុងប្រទេសអ៊ីស្រាអែល កើនឡើងដល់ចំនួន១៨,៣៥៥នាក់។
យោងតាមប្រភពព័ត៌មានពីក្រសួងបានឱ្យដឹងថា ចំនួនអ្នកស្លាប់ពីជំងឺកូវីដ១៩មានចំនួន ២៩៩នាក់ និងចំនួនអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមានចំនួន៣១នាក់។ បន្ថែមពីលើនេះចំនួនអ្នកជាសះស្បើយបានកើនឡើងដល់ចំនួន ១៥,១៨៧ នាក់ ក្រោយពីមានមនុស្សចំនួន២៨នាក់បន្ថែមទៀតបានជាសះស្បើយឡើងវិញ ខណៈដែលករណីឆ្លងសកម្មកើនដល់ចំនួន ២៨៦៩នាក់ ដែលជាចំនួនឆ្លងខ្ពស់បំផុតគិតចាប់ពីថ្ងៃទី២០ ខែឧសភាមក។
គួបញ្ជាក់ផងដែរថា ក្រសួងអប់រំអ៊ីស្រាអែលបាននិយាយថា សាលារៀន និងមត្តេយ្យសាលាចំនួន១៤៤កន្លែងនៅទូទាំង ប្រទេសអ៊ីស្រាអែលត្រូវបានបិទទ្វារ ក្រោយពីបានរកឃើញមានអ្នកជំងឺកូវីដ១៩នៅក្នុងសាលាទាំងនោះ។ សិស្ស និងបុគ្គលិកសរុបចំនួន៤៣៣នាក់ត្រូវបានគេធ្វើតេស្ត៍វិជ្ជមានសម្រាប់ជម្ងឺកូវីដ១៩និងមានមនុស្សចំនួន២៣,៩៦៩នាក់ត្រូវបានគេធ្វើចតាឡីស័កដោយសារពួកគេមានទំនាក់ទំនងជាមួយអ្នកជំងឺដែលបានបញ្ជាក់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០